រូបត្លុក
យុវជន​ខ្មែរ​ខ្លះ យក​លេស​នៃ​ពិធី​ចូលឆ្នាំ ដើម្បី​ជួបជុំ​សេព​គ្រឿង​ស្រវឹង
15, Apr 2017 , 3:00 pm        
រូបភាព
ដោយ:
ជាការ​ពិត ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺជា​ពិធី​នៃ​ការជួបជុំ​សមាជិកគ្រួសារ បងប្អូន​ជិត​ឆ្ងាយ​នៃ​ពលរដ្ឋ​ប្រទេស​កម្ពុជា។ បន្ទាប់ពី​ការជួបជុំ​នេះ ស្មារតី​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក៏បាន​បង្កប់​នូវ​ទំនៀម​បែប​វប្បធម៌ និង​សាសនា​ដែរ។ បានន័យថា ក្រៅពី​ការជួបជុំ​សមាជិកគ្រួសារ ញាតិសន្តាន​ហើយ​នោះ វា​ក៏​ជា​ពេលវេលា​នៃ​ការគោរព​ប្រណិប័តន៍​ព្រះសង្ឃ​នៅ​វត្ត រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​ឧទ្ទិស​ទៅដល់​ដូនតា​ផងដែរ។ បន្ទាប់មក គឺ​ការ​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ។



ប៉ុន្តែ​យុវជន​ខ្លះ​វិញ នេះ​គឺជា​ពេលវេលា​នៃ​ការជួបជុំ សេព​គ្រឿង​ស្រវឹង​ទៅវិញ។ បើទោះជា​គ្មាន​លុយ ឬ​មាន​បន្តិចបន្តួច ក៏ត្រូវ​តែ​ខំ​ចំណាយ​ដើម្បី​ទិញ​គ្រឿង​ស្រវឹង​សិន​ដែរ។ ពួកគេ​បាន​ឲ្យ​និយមន័យ​នៃ​ការសប្បាយ ការជួបជុំ នៅលើ​រសជាតិ​គ្រឿង​ស្រវឹង​ទាំងនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com