ជាតិ
គ្រឿង​រណ្តាប់​ទទួល​ទេវតា​ត្រូវដាក់«ផ្កាម្លិះ​ភួង»ពីលើ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់
13, Apr 2015 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ

 
រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក​ត្រូវ​រៀប​រាន​ទទួល​ទេវតា នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការផ្សេង។ ត្រូវ​រៀប​ក្រាល​សំពត់​ព​ណ៍ស ហើយ​រៀបចំ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍ បាយសី៩ថ្នាក់​មួយគូ បាយសី៧ថ្នាក់​មួយគូ បាយសី៥ថ្នាក់​មួយគូ បាយសី៣ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ (ទៀន​ប្រាំ៥ ធូប៥) លាច៥ ផ្កា៥ដាក់​លើ​ជាង​ពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពាន​មួយគូ ផ្លែឈើ១១មុខ រៀប​ដាក់​ជើងពាន១១គួ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពីរ​កែវ។



នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក​ត្រូវ​ជួបជុំ​ក្រុមគ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះ​ធ​ម៍ ព្រះសង្ឃ ជាទី​ពឹង​ទីរ​ឮ​កលុះ​ចប់​ពិធី​ទទួល​ទេវតា។

ចំពោះ​បាយសី៩ថ្នាក់ ៧ថ្នាក់ ជា​ទំនៀម​នៅក្នុង​ព្រះបរមរាជវាំង ចំពោះ​ប្រជារាស្ត្រ​ខ្មែរ គួរ​ធ្វើ​ត្រឹម ៥ថ្នាក់ ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែលមាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធ​ម៍ កូន​ចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឲ្យ​បាន​ត្រឹម៣ ឬ៥មុខ ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន។ នៅ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅលើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)



© រក្សាសិទ្ធិដោយ thmeythmey.com