ជាតិ
អាវអង្គរសង្ក្រាន​្តត្រូវបានផលិតលក់តាមផ្សារ​សម្រាប់ទេសចរ​
12, Apr 2015 , 9:35 pm        
រូបភាព
ដោយ:
សៀមរាប៖ មិនមែនមានត្រឹមតែ​អាវ​រូបអង្គរវត្ត រូបអង្គរធំ និងប្រសាទផ្សេងៗឡើយ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​២០១៥ ក៏មាន​អាវ​រូប​សញ្ញា​អង្គរ​សង្ក្រាន្ត​នេះដែរ។ នៅ​តាម​ហាង​លក់វត្ថុ​អនុស្សាវរីយ៍នៅក្នុង​ផ្សារ​ចាស់ ផ្សាររាត្រី អាវយឺត​រូបអង្គរសង្រ្កាន្ត​គ្រប់ពណ៌​ត្រូវបាន​ព្យួរលក់នៅក្បែរ​អាវយឺត​ដែលមាន​សរសេរ​ I love Cambodia។



មានតែ​អាវយឺតដៃខ្លី កស្រួច ក​មូល សម្រាប់មនុស្សប្រុស មនុស្ស​ស្រី ពណ៌ផ្ទៃមេឃ ពណ៌ខៀវ ប្រផេះ ក្រហម​ជាដើម​ត្រូវបាន​គេដាក់តាំងលក់ហូរហែរ។ អាវមួយតម្លៃ២ដុល្លារកន្លះ ៣​ដុល្លារ និង​ដល់​៤ដុល្លារ​តាម​ប្រភេទ​របស់វា។ អ្នកលក់នៅផ្សារចាស់ម្នាក់បានប្រាប់ថា គេ​លក់អាវនេះដាច់គួរសម ហើយថា​មានទាំងអ្នករស់នៅខេត្តសៀមរាប និងអ្នកទេសចរមកពីខេត្ត​ផ្សេងៗ ដែលទិញ​អាវនេះពាក់ក្នុងខេត្ត​សៀមរាប ក្នុងព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ៕
















© រក្សាសិទ្ធិដោយ thmeythmey.com