ជាតិ
លោក ឡឹក វន់ អ្នកផលិតអង្រុតយក្ស ក៏មិនដែលឃើញអង្រុតយក្សដែរ លោក ឡឹក វន់ (ទី៣ រាប់ពីខាងស្តាំ) និងក្រុមការងារផលិតអង្រុត មួក និងកន្ត្រងប្រហុកយក្ស មកពីភូមិព្រះដាក់
× សៀមរាប៖ អង្រុតយក្សត្រូវបានរៀបចំធ្វើដោយអ្នកភូមិព្រះដាក់ចំនួន១១នាក់ ដោយប្រើរយៈពេល២៤ថ្ងៃ មានទំហំធំជាងអង្រុតធម្មតាចំនួន២២០ដង ដោយប្រើប្រាស់ឬស្សីចំនួន៣៧ដើមពុះជា១១០ចំរៀក ផ្តៅចំនួន២៤០ដើម ដែកសសៃលួសចំនួន១គីឡូក្រាម និងដែកគោល១១០ដើម។ តាមពិតក្រុមអ្នកផលិតអង្រុតយក្សទាំង១១នាក់នេះ ក៏ជាអ្នកផលិតមួកស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្សដែរ។
តើអ្នកផលិតឧបករណ៍យក្សទាំងនេះ មានចំណាប់យ៉ាងណាចំពោះការងារខ្លួន សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក លាង ដឺលុច និពន្ធនាយកនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោក ឡឹក វន់ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com