ជាតិ
ពិធី​កាត់​នំអន្សម​យក្ស ត្រូវធ្វើ​នៅ​ម៉ោង១១ព្រឹក ក្រោយ​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
14, Apr 2015 , 7:00 am        
រូបភាព
សៀមរាប៖ ពិធី​អង្គរ​សង្ក្រាន្ត​នឹងត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​ក្រោម​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរ​ប្រាសាទបាយ័ន។ កម្មវិធី​នេះ​ត្រូវ​ប្រព្រឹត្តិ​ទៅ​ម៉ោង៨​ព្រឹក បន្ត​ដោយ​ពិធី​កាត់​នំអន្សម​យក្ស​នៅ​ម៉ោង១១ នៅ​ទីធ្លា​លានជល់ដំរី។



- នៅ​ម៉ោង២និង២នាទី នឹងមាន​ការរៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅក្នុង​បរិវេណ​ប្រាសាទបាយ័ន

- កម្មវិធី​ទាញព្រ័ត្រ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ម៉ោង៣រសៀល នៅមុខ​ប្រសាទ​អង្គរវត្ត

- នៅ​ម៉ោង៣កន្លះ ការប្រកួត​បរិភោគ​នំអន្សម​នឹង​ចាប់ផ្តើម

- បន្ទាប់មក នៅ​ម៉ោង៦កន្លះ​ល្ងាច នឹងមាន​ពិធី​បណ្តែត​គោម​សុំ​សេចក្តីសុខ​នៅមុខ​ប្រាសាទអង្គរវត្ត

- ចុងក្រោយ​គឺជា​កម្មវិធី​សិល្បៈ​បុរាណ​ដែល​ត្រូវ​បង្ហាញ​នៅ​ទី​លានជល់ដំរី




© រក្សាសិទ្ធិដោយ thmeythmey.com