ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​កម្ពុជា​បានបង្ហាញ​ភាពខ្លាំង ក្នុង​ការរៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ
14, Apr 2015 , 7:23 pm        
រូបភាព
លោក នួន ផារ័ត្ន តំណាងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ទទួល​បន្ទុក​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ
លោក នួន ផារ័ត្ន តំណាងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ទទួល​បន្ទុក​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ
សៀមរាប៖ នៅក្នុងចំណោម​កម្មវិធី​បែបវប្បធម៌ និង​សាសនា​ជាច្រើន​នៃព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏មាន​ការរៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​ផងដែរ។ យុវជន​មកពី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​របស់​អាស៊ាន​ដែល​រួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ឥណ្ឌា និង​រុស្ស៊ី បាន​ចូលរួម​ក្នុង​មហោស្រព​យុវជន​អន្តរជាតិ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ប្រតិបត្តិការ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ក្រុមយុវជន​ទាំង១៦ប្រទេស​ដឹកនាំ​ដោយ​យុវជន​កម្ពុជា បាន​នាំយក​វប្បធម៌​ប្រពៃណី​របស់ខ្លួន​មក​បង្ហាញ​នៅក្នុង​វេទិកា​អន្តរជាតិ​នៅលើ​ទឹកដី​នៃ​ប្រាសាទបុរាណ​ខ្មែរ ហើយ​ថែមទាំង​ចូលរួម​ផ្លាស់ប្តូរ​គំនិត​ដែល​និយាយ​អំពី​ការ​សាមគ្គី និង​ការ​ឯកភាពគ្នា​ផង។ តើ​ការរៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​មាន​គោលដៅ​យ៉ាងណាខ្លះ? និង​ទទួលបាន​ការគាំទ្រ​យ៉ាងណាខ្លះ?



សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​នៃ​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក នួន ផា​រ័ត្ន តំណាង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​នេះ ដូចតទៅ៖






© រក្សាសិទ្ធិដោយ thmeythmey.com