ជាតិ
សង្គមជាតិ
រាំ​ម៉ា​ឌី​ហ្សន​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ហើយ
15, Apr 2015 , 1:51 pm        
រូបភាព
សៀមរាប៖ ទីបំផុត​ទៅ ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សន​របស់​យុវជន២០១៥នាក់ បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក​ហើយ។ ការប្រកាស​ធ្វើឡើង ដោយ​អ្នកស្រី Seyda Subasi Gamici តំណាង​អ្នកវាយតម្លៃ​របស់ Guinness World Record។



ភាព​ស​សប្បាយរីករាយ​របស់​យុវជន បានកើត​ឡើង​នៅពេល​គណៈកម្មការ​ប្រកាស​ថា រាំ​ម៉ា​ឌី​ហ្សន​កម្ពុជា បាន​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក ជំនួស​ប្រទេស​អូស្ត្រាលី ដែល​គ្រោង​តំ​ណែ​ងរាំ​ម៉ា​ឌី​ហ្សន​ចំនួន​មនុស្ស ១១៥៥នាក់។

គួរបញ្ជាក់ថា នេះជាកំណត់ត្រា ទី២ហើយ ដែលកម្ពុជាទទួលបាន អំឡុង ពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៥នេះ បន្ទាប់ពីនំអន្សមយក្សទម្ងន់ ៣,២តោនគីឡូក្រាម៕

© រក្សាសិទ្ធិដោយ thmeythmey.com