កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ U-23 កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី
15, Apr 2015 , 2:17 pm        
រូបភាព
មួយថ្ងៃ​បន្ទាប់ពី​ជម្រើសជាតិ​ឈុត​ធំ​ដឹង​ច្បាស់​ពី​គូប្រជែង​របស់ខ្លួន​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup ក្រុមយុវជន​អាយុ​ក្រោម២៣ឆ្នាំ ក៏​ពី​ក្រុម​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ផងដែរ។



ដូចជា​ជម្រើសជាតិ​ឈុត​ធំ កម្ពុជា ត្រូវ​ប៉ះ​សឹង្ហ​បុរី​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​ក្រុម​បី​ផ្សេងទៀត​រួមមាន ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។ ពូ​ល B មាន​ក្រុម​ចំនួន៦គឺ​ថៃ ម៉ាឡេស៊ី វៀតណាម ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត។

តាម​គម្រោង ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី២៩ ខែឧសភា​ដល់​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន Singapore National Stadium, Jalan Besar Stadium និង Bishan Stadium។ ថៃ​គឺជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ដោយ​ពួកគេ​បាន​បំបាក់​ឥណ្ឌូនេស៊ី ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​សឹង្ហ​បុរី បាន​លេខ​បី ក្រោយ​ឈ្នះ ម៉ាឡេស៊ី ២-១ ៕



© រក្សាសិទ្ធិដោយ thmeythmey.com