ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តា​ក្រមា​មាស អំពាវនាវ​ឲ្យ​ដាក់​ល្បុក្កតោ​ចូលក្នុង​កម្មវិធី​អប់រំ​ជាតិ
16, Apr 2015 , 6:44 am        
រូបភាព
តាក្រមាមាស សាន គឹមស៊ាន ប្រធាន​បណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា
តាក្រមាមាស សាន គឹមស៊ាន ប្រធាន​បណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា
សៀមរាប៖ ដូចឆ្នាំមុនៗដែរ គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​ត្រូវបាន​យកមក​បង្ហាញ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅក្នុង​ខេត្តសៀមរាប។ មាន​ទីតាំង​នៅមុខ​ប្រសាទ​អង្គរវត្ត ក្រុម​កីឡាករ​ល្បុក្កតោ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​សំដែង​ក្បាច់​ប្រកួត​ព្រឹកល្ងាច​ដ៏​ទាក់ទាញ។ ក្រោយ​ការសំដែង​ហើយ អ្នកទស្សនា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមក​ហាត់រៀន​ជាមួយ​កីឡាករ​ល្បុក្កតោ​ទៀតផង។ លោក សាន គឹមស៊ាន ដែលមាន​ងារ​ថា ជា​គ្រូ​តា​ក្រមា​មាស និង​ជា​ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា បាន​រៀបរាប់​អំពី​ការខ្វះខាត​ការផ្សព្វផ្សាយ​អំពី​គុន​ល្បុក្កតោ​ខ្មែរ​ក្នុង​កម្រិត​ថ្នាក់ជាតិ​ដើម្បី​ទាក់ទាញ​មហាជន។ លោកតា​ក្រមា​មាស ដែល​កំពុង​ចងក្រង​សៀវភៅ គុន​ល្បុក្កតោ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដាក់បញ្ចូល​គុន​ល្បុក្កតោ​ទៅក្នុង​កម្មវិធី​អប់រំ​ថ្នាក់ជាតិ​ដើម្បី​បញ្ជ្រាប​ក្បាច់គុន​ខ្មែរ​ដល់​ក្មេងជំនាន់ក្រោយ និង​ដល់​មហាជន​ខ្មែរ​ឲ្យ​ដឹងថា ល្បុក្កតោ​គឺជា​ក្បាច់គុន​បុរាណ​ខ្មែរ។



តើ​ល្បុ​ក្ក​ខ្មែរ​ស្ថិតនៅក្នុង​ស្ថានភាព​យ៉ាងណា សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ និង​លោក សាន គឹមស៊ាន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា ដូចតទៅ៖


























© រក្សាសិទ្ធិដោយ thmeythmey.com