ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Bidaut Derek៖ គ្រូបង្វឹក​ល្បុក្កតោ​ជនជាតិ​បារាំង​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​អ្នក​ហាត់​ល្បុក្កតោ​ខ្មែរ
18, Apr 2015 , 12:00 pm        
រូបភាព
លោក ប៊ីដូ ដេរេក គ្រូបង្វឹក​ល្បុក្កតោ ​ស្តាយ​ដែល​យុវជន​ខ្មែរ​កាន់តែតិច​បានមកហាត់​គុនខ្មែរ​
លោក ប៊ីដូ ដេរេក គ្រូបង្វឹក​ល្បុក្កតោ ​ស្តាយ​ដែល​យុវជន​ខ្មែរ​កាន់តែតិច​បានមកហាត់​គុនខ្មែរ​
សៀមរាប៖ លោក ប៊ី​ដូ ដេ​រេ​ក (Bidaut Derek) យុវជន​ជនជាតិ​បារាំង​អាយុ២៧ឆ្នាំ អះអាងថា​ខ្លួន​ចេះ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ចន្លោះ​ពី៧០០ក្បាច់ ទៅ៨០០ក្បាច់ បន្ទាប់ពី​លោក​ហាត់រៀន​អស់​រយៈពេល៥ឆ្នាំកន្លងមក។ សព្វថ្ងៃនេះ លោក ដេ​រេ​ក ដែល​ទទួលបាន​កម្រិត​ក្បាច់គុន​ល្បុក្កតោ​ថ្នាក់​ក្រមា​ខ្មៅ គឺជា​គ្រូបង្ហាត់​ល្បុក្កតោ​ដល់​អ្នក​ស្នេហា​ល្បុក្កតោ។ នៅពេលដែល​ជនជាតិ​បារាំង​រូបនេះ កំពុង​ព្យាយាម​បង្កើន​ការហាត់​រៀន​ខ្លួន​ឲ្យ​បាន​ច្រើនជាង​នេះ ពី​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ចំនួន​នៃ​អ្នក​ហាត់​ល្បុក្កតោ​ពី​សំណាក់​យុវជន និង​កុមារ​ខ្មែរ​បាន​ធ្លាក់ចុះ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​យុវជន​ជនជាតិ​បារាំង​សំដែង​ការសោកស្តាយ និង​បាន​តាំងចិត្ត​បន្ត​រស់នៅ​កម្ពុជា ដើម្បី​ជួយ​រួមចំណែក​ថែរក្សា និង​អភិវឌ្ឍ​ល្បុក្កតោ​ខ្មែរ​បន្តទៀត។



ខាងក្រោម​នេះ​គឺជា​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ជាមួយ​លោក ប៊ី​ដូ ដេ​រេ​ក នៅមុខ​ប្រាសាទអង្គរវត្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ក្រុម​កីឡាករ​ល្បុក្កតោ​ត្រូវបាន​អញ្ជើញ​ឲ្យ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​ដល់​ពលរដ្ឋ​ខ្មែរ៖





© រក្សាសិទ្ធិដោយ thmeythmey.com