ពីនេះ ពីនោះ
តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​បន្ធូរ​អារម្មណ៍ ក្រោយ​ពេលធ្វើ​ការងារ​ច្រើន?
18, Apr 2015 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
សព្វថ្ងៃនេះ មនុស្ស​ភាគច្រើន សុទ្ធតែ​រវល់​ជាមួយ​ការងារ​របស់ខ្លួនគ្រប់ៗគ្នា ដូចនេះ គួរ​ធ្វើ​ដូចម្តេច ទើប​អាច​បន្ធូរ​អារម្មណ៍​បាន​នោះ?



1.    ក្រោយ​ពេលដែល​អ្នកចេញ​ពី​ធ្វើការ អ្នក​អាច​ទៅ​ដើរលេង​តាម​សួនច្បារ ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ។
2.    អ្នក​អាច​ទៅ​អង្គុយលេង នៅ​កន្លែង​ដែល​ស្ងាត់ ដើម្បីឱ្យ​ខួរក្បាល​បាន​សម្រាក​ខ្លះ។
3.    អ្នក​ក៏​អា​ចរក​មិត្តភក្តិ មក​ជជែក​កំសាន្ត​ជាមួយ​អ្នក​ក៏បាន ព្រោះ​វា​ក៏​អាចធ្វើឱ្យ​អ្នក​ធូរ​អារម្មណ៍​ដែរ។
4.    ការ​ងូតទឹក​ក្តៅ មុនពេល​ចូល​គេង ក៏​អាចធ្វើឱ្យ​អ្នក​ធូរ​ខ្លួន​ដែរ។
5.    អ្នក​មិនត្រូវ​ធ្វើការ​ងារ និង​មើល​ទូរទស្សន៍​នៅពេល​យប់​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​កាន់​តែមាន​អារម្មណ៍​ស្មុគស្មាញ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com