ព័ត៍មានសុខភាព
ហេតុអ្វីបានជាការរួមភេទដោយគ្មានជាតិស្រវឹងធ្វើអោយមានភាពរោលរាលជាង?
× ការរួមភេទដែលមានគ្រឿងស្រវឹងអាចក្លាយទៅជារូបមន្តបែបបោកបញ្ឆោតបាន។ ស្រាក្រឡុកមួយកែវប្រហែលជាអាចធ្វើអោយអ្នកមានអារម្មណ៍បាន ប៉ុន្តែបើទទួលច្រើនពេកអាចរំខានដល់ចំណង់ផ្លូវភេទទៅវិញទេ។ បើយោងទៅតាមទន្និន័យពីកម្មវិធីដែលតាមដានអំពីការរួមភេទ បានអោយដឹងថា គ្រឿងស្រវឹងតែងតែត្រូវបានមនុស្សភាគច្រើនកត់សម្គាល់ក្នុងជីវិតផ្លូវភេទរបស់ពួកគេជាងទឹករំអិល និងឧបករណ៍សិចទៅទៀត។
អ៊ីមីលី ម៉ូស (Emily Morse, Ph.D.,) អ្នកឯកទេសខាងទំនាក់ទំនងស្នេហា និងរួមភេទ និយាយថា “មានមនុស្សច្រើនណាស់ដែលពឹងផ្អែកទៅលើគ្រឿងស្រវឹងក្នុងពេលរួមភេទព្រោះជឿថា វាជួយកាត់បន្ថយការអៀនប្រៀន, ហ៊ានសាកល្បង និងបង្កើនការពេញចិត្តលើខ្លួនឯង។
នោះហើយគឺជាក្តីបារម្ភពិតប្រាកដ ហើយការផឹកស្រាក្រឡុកមួយកែវពីរប្រហែលជាជួយសម្រាលបញ្ហានេះបានខ្លះ ប៉ុន្តែ ម៉ូស បានដាក់បម្រាមថា អ្នកគួរតែប្រុងប្រយ័ត្ន និងមិនត្រូវធ្វើអោយមានទម្លាប់រួមភេទទាំងស្រវឹងឡើយ៕
ផ្តល់សិទ្ធិដោយwww.health.com.kh
rn
© រក្សាសិទ្ធិដោយ thmeythmey.com