ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​ការរួម​ភេទ​ដោយ​គ្មាន​ជាតិ​ស្រវឹង​ធ្វើអោយមាន​ភាព​រោលរាល​ជាង?
18, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​រួមភេទ​ដែលមាន​គ្រឿង​ស្រវឹង​អាច​ក្លាយទៅជា​រូបមន្ត​បែប​បោក​បញ្ឆោត​បាន។ ស្រា​ក្រឡុក​មួយ​កែវ​ប្រហែលជា​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​បាន ប៉ុន្តែ​បើ​ទទួល​ច្រើនពេក​អាច​រំខាន​ដល់​ចំណង់​ផ្លូវភេទ​ទៅវិញ​ទេ។ បើ​យោងទៅតាម​ទ​ន្និ​ន័យ​ពី​កម្មវិធី​ដែល​តាមដាន​អំពី​ការ​រួមភេទ  បានអោយដឹងថា គ្រឿង​ស្រវឹង​តែងតែ​ត្រូវបាន​មនុស្ស​ភាគច្រើន​កត់សម្គាល់​ក្នុង​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​ជាង​ទឹករំអិល និង​ឧបករណ៍​សិច​ទៅទៀត។



អ៊ី​មី​លី ម៉ូ​ស (Emily Morse, Ph.D.,) អ្នកឯកទេស​ខាង​ទំនាក់ទំនង​ស្នេហា និង​រួមភេទ និយាយថា “មាន​មនុស្ស​ច្រើនណាស់​ដែល​ពឹង​ផ្អែកទៅលើ​គ្រឿង​ស្រវឹង​ក្នុងពេល​រួមភេទ​ព្រោះ​ជឿថា វា​ជួយ​កាត់បន្ថយ​ការ​អៀនប្រៀន, ហ៊ាន​សាកល្បង និង​បង្កើន​ការពេញចិត្ត​លើ​ខ្លួនឯង។

នោះ​ហើយ​គឺជា​ក្តីបារម្ភ​ពិតប្រាកដ ហើយ​ការ​ផឹកស្រា​ក្រឡុក​មួយ​កែវ​ពីរ​ប្រហែលជា​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ខ្លះ ប៉ុន្តែ ម៉ូ​ស បានដាក់​បម្រាម​ថា អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​មិនត្រូវ​ធ្វើអោយមាន​ទម្លាប់​រួមភេទ​ទាំង​ស្រវឹង​ឡើយ៕

ផ្តល់សិទ្ធិដោយ​www.health.com.kh
rn

© រក្សាសិទ្ធិដោយ thmeythmey.com