ពីនេះ ពីនោះ
តើពាក្យ«ចោទ, ចោត» មួយណាត្រូវ?
×
មនុស្សមួយចំនួននៅតែមិនច្បាស់ខ្លួនឯង ចំពោះការសរសេរពាក្យទាំងពីរនេះ ដោយមិនដឹងថាមួយណាខុស ឬ មួយណាត្រូវឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា«ចោទ» ឬ «ចោត» ក៏បានដែរ។ ប៉ុន្តែពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងគ្នា គឺពាក្យ«ចោទ»ជាកិរិយាសព្ទ មានន័យថា តឿន, ដាស់តឿន, សួរដណ្តឹង, ដាក់ចំណោទ, ដាល់ប្រស្នាឲ្យរក, ប្តឹង និងប្តឹងប្រកាន់។ ល។ រីឯ ពាក្យ«ចោត»វិញ មានន័យថា ទីទៃពីទេរ ជាចំហុង គឺច្រាំងចោត។ មួយវិញទៀត ជាក្តាមសមុទ្រមួយពួកឈ្មោះ ក្តាមចោត៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com