ពីនេះ ពីនោះ
៤ចំណុចនេះ នឹងធ្វើឲ្យអ្នកមិនងាយបាក់ទឹកចិត្តឡើយ
×
មនុស្សមួយចំនួនតែងតែគិតថា ខ្លួនឯងជាមនុស្សទន់ជ្រាយងាយនឹងបាក់ទឹកចិត្ត មិនជឿជាក់លើសមត្ថភាពរបស់ខ្លួន និងខ្លាចការកម្លា ឬការបំភ័យរបស់អ្នកដទៃជាដើម។ មនុស្សប្រភេទនេះមិនអាចអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាមនុស្សរឹងមាំបានទេ។ តើគួរធ្វើបែបណា ទើបក្លាយជាមនុស្សដែលមានស្មារតីរឹងមាំបាន?
១. ត្រូវចេះលើកទឹកចិត្តខ្លួនឯង៖ គឺត្រូវគិតថា ត្រូវតែចេះរៀបចំខ្លួន ឬធ្វើឲ្យខ្លួនឯងរឹងមាំទើបអ្នកដទៃគោរព និងឲ្យតម្លៃ។ ការធ្វើបែបនេះ គឺធ្វើឲ្យអ្នកដទៃមើលមកអ្នកថា ជាមនុស្សម្នាក់ដែលមិនងាយនឹងបាក់ទឹកចិត្ត ហើយក៏ជាមនុស្សដែលមានស្មារតី និងគោលជំហររឹងមាំទៀតផង។
២. ត្រូវមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពរបស់ខ្លួន៖ គឺអ្នកត្រូវគិតថាគេអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ យ៉ាងហោចណាស់ក៏ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងថា ប្រសិនជាខ្ញុំធ្វើមិនបានល្អដូចគេ ក៏ខ្ញុំអាចធ្វើបានប្រហាក់ប្រែលនឹងគេដែរ។
៣. ត្រូវមានការតាំងចិត្តខ្ពស់៖ គឺត្រូវគិតថាគ្នាននរណាម្នាក់ធ្វើអ្វីល្អឥតខ្ចោះនោះទេ ហើយក៏គ្មាននរណាម្នាក់ជោគជ័យដោយមិនធ្លាប់បរាជ័យនោះដែរ ជាងនេះទៅទៀត ក៏គ្មាននរណាម្នាក់មិនធ្លាប់បាក់ទឹកចិត្ត ឬបាក់ស្មារតីនោះឡើយ។ ដូច្នេះអ្នកត្រូវតែមានការតាំងចិត្តធ្វើវាម្តងបន្តិចៗ រហូតក្លាយជាមនុស្សដែលមានស្មារតីរឹងមាំពិតប្រាកដ។
៤. ការរំពឹងទុក៖ មិនត្រូវមានការរំពឹងទុកឬក្តីស្រមៃខ្ពស់ជាងសម្ថភាពខ្លួនឯងខ្លាំងពេកនោះទេ ព្រោះប្រសិនជាអ្នកមិនអាចធ្វើវាតាមការរំពឹងទុករបស់អ្នក នោះនឹងធ្វើឲ្យអ្នកខកចិត្តនិងបាក់ទឹកចិត្តកាន់តែខ្លាំង។ តែអ្នកគួរតែយកចិត្តទុកដាក់ និងខំតាំងចិត្តធ្វើវាឲ្យបានច្រើនវិញ ទើបប្រសើរជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com