ជាតិ
សង្គមជាតិ
ពិធី​សូត្រ​គម្ពីរ​អាល់​គួរ​អាន​ថ្នាក់ជាតិ​លើក​ទី២៤ធ្វើឡើង​នៅ​ថ្ងៃ២៤មេសា
19, Apr 2015 , 9:52 am        
រូបភាព
ភ្នំពេញ៖ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានប្រកាស​ពី​ការប្រឡង​សូត្រ​គម្ពីរ​អាល់​គួរ​អាន​ថ្នាក់ជាតិ​លើក​ទី២៤ ឆ្នាំ២០១៥ ។ ពិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី២៦ ខែមេសា។



យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១៧ មេសា បានសរសេរថា កម្មវិធី​សូត្រ​ក​ម្ពី​រអា​ល់​គួរ​អា​នុ​ល​ការី​ម ទូទាំងប្រទេស លើក​ទី២៤របស់ខ្លួន នឹងធ្វើ​ឡើង​នៅ​វិហារ​ឥស្លាម អាល់​សារ​កាល់ (ALSERKAL) ឫ​វិហារ​បឹងកក់ ដែល​ទើប​សម្ពោធ​ថ្មី នៅ​សង្កា​ក់​ស្រះចក ខណ្ឌដូនពេញ។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន នឹងចូលរួម​ក្នុង​ពិធី​បើក និង​ចូលរួម​បិទ​នៅ​ព្រឹក​ថ្ងៃទី២៦ ដោយ​លោកស្រី ម៉ែន សំអន ដែលជា​តំណាង​របស់​លោកនាយក​រដ្ឋមន្ត្រី។

គួររម្លឹកថា ជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​នៃ​សាសនា​ឥស្លាម តែង​រៀបចំ​ពិធី​ប្រឡង​សូត្រ​គម្ពីរ​អាល់​គួរ​អាន​ជា​ទៀងទាត់។ ហើយ​សម្រាប់​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ នឹងត្រូវ​ចេញទៅ​ចូលរួម​ប្រឡង​ថ្នាក់​អន្តរជាតិ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com