ជាតិ
មនុស្ស៤៩នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៨មេសា
19, Apr 2015 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ

យ៉ាងហោចណាស់​មនុស្ស​ចំនួន៩នាក់​បាន​ស្លាប់ និង៤០នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន២១លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី ១៨ខែមេសា។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



តាម​របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង២១លើក​នេះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន៣៦គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន២៣គ្រឿង រថយន្ត​ធុន​តូច​ចំនួន៩គ្រឿង​រថយន្ត​ធុន​ធំ៣គ្រឿង យានផ្សេង១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​កត្តា ប្រជែង​គ្រោះថ្នាក់៤លើក មិន​គោរព​សិទ្ធ៤លើក ល្បឿន៣លើក មិន​ប្រកាន់​ស្តាំ២លើក ស្រវឹង១លើក បើកបរ​ងងុយដេក១លើក កត្តា​យានយន្ត១លើក និង​ថយ​រថយន្ត​កិន​មនុស្ស១លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៩នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com