អន្តរជាតិ
មហាសេដ្ឋីទី៣ ក្នុងពិភពលោកប្រាប់គន្លឹះ ៩ យ៉ាងដើម្បីជោគជ័យក្នុងអាជីវកម្ម
× បើតាមការចាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes ស្ថិតក្នុងវ័យ ៨៤ ឆ្នាំ លោក Warren Buffett ជាមហាសេដ្ឋីលំដាប់ទី៣ ក្នុងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិជាង ៦៧ ពាន់លានដុល្លារ។ '
តាមរយៈបទពិសោធន៍របស់លោក ក្នុងការធ្វើអាជីវកម្មក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គេអាចចាត់ទុកថាលោកគឺជាមនុស្សតែម្នាក់គត់ដែលវិនិយោគមិនដែលខាត ក្នុងវិស័យហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ប៉ុន្តែលោកទើបតែខាតបង់ម្ដងគត់កាលពីខែមុននេះ ដោយលោកបានខាតអស់ជាង ១ ពាន់លានដុល្លារដោយសារការធ្លាក់ចុះតម្លៃភាគហ៊ុនដែលលោកទិញ បានធ្លាក់ចុះ។
យោងតាមបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC លោក Warren Buffett បានប្រាប់ពីគន្លឹះ ៩ យ៉ាងក្នុងការគ្រប់គ្រង និងប្រកបរបរអាជីវកម្មមួយ ដែឡគន្លឹះទាំង ៩ យ៉ាងគឺមានដូចជា៖
ទី១៖ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រឈមមុខជាមួយនឹងការប្រែប្រួលណាមួយ ដែលបានកើតឡើង។
ទី២៖ រក្សាទុកកេរ្កិ៍ឈ្មោះល្អរបស់ក្រុមហ៊ុន។
ទី៣៖ រក្សាជំហរនៃផ្ដោតទៅលើអ្វីមួយរបស់លោកអ្នក។
ទី៤៖ រក្សាថ្លៃដើម ឲ្យនៅទាបតាមដែលអាចធ្វើបាន។
ទី៥៖ លើកទឹកចិត្តបុគ្គលិកតាមធម្មតា។
ទី៦៖ ជម្រះចោលនូវភាពធុញទ្រាន់ទាំងឡាយឲ្យអស់ពីក្នុងខ្លួន។
ទី៧៖ រក្សាទុកភាគហ៊ុនណាដែលមានតម្លៃទាប សម្រាប់ខ្លួនអ្នកផ្ទាល់។
ទី៨៖ ចាត់ទុកថាបញ្ហា ឬ រឿងរ៉ាវដែលប្រឈមទាំងអស់ ជារឿងតូចមួយហើយអាចដោះស្រាយបាន។
ទី៩៖ រក្សាកេរ្កិ៍ឈ្មោះរបស់ខ្លួនឲ្យបានល្អ ដើម្បីបង្កើនទំនុកចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com