ជាតិ
សេដ្ឋកិច្ច
​៣​ខែ​ដើ​ម​ឆ្នាំ​ចំ​ណូ​ល​ល​ក់​សំ​បុ​ត្រ​ចូ​ល​ទ​ស្ស​នា​ប្រាសា​ទ​អ​ង្គ​រ​បា​ន​ជិ​ត​២​០​លា​ន​ដុ​ល្លា​រ​
19, Apr 2015 , 12:49 pm        
រូបភាព
ក្នុង​រយៈពេល៣ខែ​ដើមឆ្នាំ២០១៥ ពោលគឺ​ក្នុង​ត្រីមាស​ទី១ កម្ពុជា​ប្រមូល​ចំណូល​បាន​ជិត២០លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ។ នេះ​បើតាម សេចក្តី​ក្រ​កាស​ព័ត៌មាន​របស់ អាជ្ញាធរ​ជាតិ​អប្សរា​ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​នៅ រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែមីនា និង​ត្រីមាស​ទី១ឆ្នាំ២០១៥ ។

  សេចក្តី​ក្រ​កាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពីដើម​ខេ​សា​កន្លងទៅ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែ​មិនា ឆ្នាំ២០១៥ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន៦៨៩,១៥៧ នាក់​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ ហើយ​ចំណូល​ពី​ការលក់​សំបុត្រ មាន​ចំនួន១៩,៨៤១,៤៨០ដុល្លារ។ ចំណូល​នេះ​ធ្លាក់ចុះ៣.៧៩ភាគរយ បើ​ធៀប​ទៅនឹង​រយៈ៣ខែ​ដូចគ្នា​ធៀប​នឹង​ឆ្នាំ២០១៤ ។
  ដោយឡែក​សម្រាប់តែ​ក្នុង​ខែមីនា​វិញ មាន​ភ្ញៀវទេសចរ​បរទេស ២០៣,១៩៥នាក់ រកចំណូលបាន៥,៧៩២,០០០ ដុល្លារ​ថយចុះ ១.១៦ ភាគរយ។ នេះ​បើតាម​របាយការណ៍​រប​ស់​អាជ្ញាធរ​អប្សរា​ដដែល
  កន្លងមក​អាជ្ញាធរ​អប្សរា ក៏បាន​បង្ហាញ​ជា​សាធារណៈ​ពី​ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ផងដែរ។ ខែមករា ឆ្នាំ២០១៥ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ២៥០,២៥៦នាក់ ដែល​ទស្សនា​អង្គរវត្ត និង​រកចំណូលបាន ៧,០៨៨,៧៦០ ដុល្លារ ថយចុះ៥.១២ភាគរយ រីឯ​ខែកុម្ភៈ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ២៣៥,៧០៦នាក់ រកចំណូលបាន ៦,៩៦០,៧២០ ដុល្លារ ថយចុះ៤.៥៤ភាគរយ។ 
  សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ២០១៤ ចំណូល​បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ មាន​ជិត៦០លាន​ដុល្លារ។  ខេត្តសៀមរាប ទទួលបាន​ភ្លៀវ​ទេសចរ​សរុប​ចំនួន ៥,០២៣,៨៨៧នាក់ ទៅ​ទស្សនា ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន២,៦៧២,៩៥០ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន ២,៣៥០,៩៣៧៕    

© រក្សាសិទ្ធិដោយ thmeythmey.com