អន្តរជាតិ
ប្រទេស ៥ ដែល​ប្រហារជីវិត​អ្នកទោស​ច្រើនជាងគេ​បំផុតលើ​ពិភពលោក
19, Apr 2015 , 8:00 pm        
រូបភាព
ដោយ:

អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បានចេញ​របាយការណ៍​មួយ​ស្ដីពី ប្រទេស​ចំនួន ៥ ដែល​ប្រហារជីវិត​អ្នកទោស​ច្រើនជាងគេ​បំផុត កាលពី​ឆ្នាំ២០១៣ ក្នុងចំណោម ២២ ប្រទេស​នៅលើ​ពិភពលោក ។



ប្រទេស​ទាំង ៥ ដែល​បាន​ប្រហារជីវិត​មនុស្ស​ច្រើនជាងគេ​នោះ គឺ​រូប​មាន ប្រទេស​ចិន បាន​ប្រហារជីវិត​អ្នកទោស​ចំនួន ២៤០០ នាក់ ខណៈពេលដែល​ប្រទេស​អ៊ីរ៉ង់​ស្ថិតនៅ​លំដាប់​ទី២ ដោយ​ប្រទេស​នេះ​បាន​ប្រហារជីវិត​អ្នកទោស ចំនួន ៣៦៩ នាក់​នៅក្នុង​ឆ្នាំ២០១៣ ។

ប្រទេស​អ៊ីរ៉ាក់​ស្ថិតនៅ​លំដាប់​ទី៣ ព្រោះ​បាន​ប្រហារជីវិត​អ្នកទោស​ចំនួន ១៦៩ នាក់ ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត បានសម្លាប់​អ្នកទោស​ចំនួន ៧៩ នាក់ និង​ចុងក្រោយ​គឺ​សហរដ្ឋអាមេរិក ដែល​បាន​ប្រហារជីវិត​អ្នកទោស​សរុប​ចំនួន ៣៩ នាក់ ដែល​ក្នុងនោះ​មាន ៤១ ភាគរយ​ជា​អ្នកទោស​ស្ថិតនៅក្នុង​រដ្ឋ​តិច​សាស់។

យោងតាម​របាយការណ៍​ខាងលើ​នោះ ចាប់ពី​ឆ្នាំ១៩៩៤ ដល់ ២០១៣ មាន​ប្រទេស​ចំនួន ២២ បាន​លុបចោល​ទោស​ប្រហារជីវិត។

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​មិនអាច​វាយតម្លៃ​បានច្បាស់លាស់​ជាងនេះទៀត​បានទេ ព្រោះថា​ការប្រហារជីវិត​អ្នកទោស​គឺជា​រឿង​សម្ងាត់​របស់​រដ្ឋាភិបាលនីមួយៗ ។ ហេតុ​ដូច្នេះហើយ​អង្គការ​មួយ​នេះ បាន​ប៉ាន់ប្រមាណ​ថា​អ្នកទោស​ដែល​ត្រូវគេ​ប្រហារជីវិត​អាចមាន​ច្រើនជាង​នេះ រហូតដល់​រាប់ពាន់នាក់៕
 



© រក្សាសិទ្ធិដោយ thmeythmey.com