ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុខ្លះៗដែល​រួមភេទ​ពេលព្រឹក​ល្អ​បំផុត​ចំពោះ​ដៃគូ​ទាំងពីរ
19, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ហេតុផល​មួយ​ក្នុងចំណោម​ហេតុផលខុសៗគ្នា​ជាច្រើន​រវាង​សិច​របស់​មនុស្ស​ប្រុស និង​ស្រី​គឺថា បុរស​មាន​ទំនោរ​ចង់​រីករាយ​នឹង​ការ​រួមភេទ​ពេលព្រឹក​ជាង ចំណែកឯ​ស្ត្រី​វិញ​ច្រើនតែ​ត្រៀមខ្លួន​សម្រាប់​សកម្មភាព​លើ​គ្រែ​នៅពេល​យប់​ទៅវិញ។ រឿងនេះ​ប្រហែល​ជាមាន​ការងារ​ធ្វើ​ច្រើនជាង​មួយ​នឹង​អ្វិ​ដែល​គេ​ហៅថា Nocturnal Penile Tumescence (NPT) ដែល​ធ្វើអោយ​មនុស្ស​ប្រុស​លិង្គ​រឹង​ធម្មតា​អាច​រឹង​បាន​ពី ៣ ទៅ៥ដង​ក្នុងពេល​ពួកគេ​ដេក។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ភ្ញាក់ពីដេក​មក​ឃើញ​លិង្គ​រឹង​គឺជា​ហេតុផល​ដ៏​ល្អ​មួយ​សម្រាប់​ការចាប់ផ្តើម​នូវ​សកម្មភាព​តិចតួច​មួយ​បាន។ ជា​អ​កុស​ល្យ ខាង​ស្រី​ប្រហែលជា​មិនមាន​អារម្មណ៍​ភ្លាម​ទេ​ពេល​នាង​បើកភ្នែក​ឡើងថ្មីៗបែបនេះ ប៉ុន្តែ​បើសិនជា​អ្នក​ជួយ​បរ​បោស​អង្អែល​នាង​បាន​យ៉ាង​ល្អ​នោះ នាង​នឹងមាន​អារម្មណ៍​វិញ​បាន​យ៉ាង​លឿន​សម្រាប់​ការរួម​ភេទ​ពេលព្រឹក​នេះ។



រៀបចំ​តាំងពី​យប់​មុន​អោយ​ហើយ
ដើម្បី​ចៀសវាង​ការ​ងើប​ចេញ​ពីលើ​គ្រែង​ពេល​អ្នកមាន​អារម្មណ៍​ដុត​រោល​នៅពេល​ព្រឹក​នោះ ចូរ​រៀបចំខ្លួន​តាំងពី​យប់​មុន​អោយ​ហើយ។ ចូរ​ដាក់​ស្ករ​កៅស៊ូ​សម្រាប់​បំបាត់​ក្លិន​មាត់​នៅក្បែ​គ្រែ​ដើម្បី​ចៀសវាង​ការបំពុល​ក្លិន​មាត់​ដល់ដៃ​គូរ​នៅពេល​ព្រឹក ឬ​មុនពេល​ចាប់ផ្តើម​នូវអ្វីៗដែល​សិច​ស៊ី។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​ត្រូវ​បត់ជើងតូច​អោយ​ហើយ​មុនពេល​ចូលដេក​ដើម្បី​បង្ការ​កុំអោយ​ភ្ញាក់​ពេក​ដេក​លឿន​ដើម្បី​ទៅ​បន្ទប់ទឹក។

ដាក់​ដៃគូ​អោយ​ភ្ញាក់ថ្នមៗ
ខាង​ស្រី​ភាគច្រើន​មិនបាន​ដឹងថា​អ្នកមាន​អារម្មណ៍​ពុះកញ្ជ្រោលភ្លាមៗពេល​ព្រលឹមស្រាងៗនោះទេ។ ដូច្នេះ​ចូរ​ចាប់ផ្តើម​តាមរយៈ​ការធ្វើ​ចលនា​ទន់ភ្លន់ និងយឺតៗ ព្រមទាំង​ធ្វើយ៉ាងណា​ដាស់​អារម្មណ៍​ដៃគូ​រថា​អ្នក​ពិតជា​ចង់​អញ្ចឹង​មែន ដើម្បីអោយ​អ្នក​ទាំងពីរ​អាច​ទទួល​បាន​នូវ​ភាពសប្បាយ​រីករាយ និង​ស្រណុក​សុខ​ស្រួល​ក្នុងការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី។

ចូរ​ផ្តោត​សំខាន់​ទៅលើ​ក និង​ស្មា​គ្នា​ទៅវិញទៅមក
ចូរ​ធ្វើខ្លួន​អោយ​ស្មោះត្រង់៖ ការ​ថប់​មុន​ពេលធ្វើ​សកម្មភាពផ្សេងៗអាចជា​រឿង​ធ្វើអោយ​អស់​អារម្មណ៍​បាន។ ប៉ុន្តែ​សកម្មភាព​រួមភេទ​ទាំងមូល​មិនអាច​ធ្វើទៅកើត​ទេ​បើសិនជា​គ្មាន​ការ​ថើប​សោះ។ ចូរ​ជំនួស​នូវ​ការប្រើ​សកម្មភាព​មាត់​និង​មាត់ មក​ប្រើ​សកម្មភាព​បរបេរ​មាត់​និង​ដងខ្លួន​ផ្នែក​ខាងលើ​ជា​កិច្ច​ចាប់ផ្តើម​វិញ។

ចូរ​ចាំ​ពេលវេលា​នៅក្នុង​ចិត្ត​ជាប់
យក​ល្អ​គួរតែ​ភ្ញាក់ពីដេក​ពី​ព្រលឹម​បន្តិច​ដើម្បី​អាចមាន​ពេល​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ដ៏​តិចតួច​មុនពេល​ទៅធ្វើ​ការ។ អ្នក​ទាំងពីរ​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រីករាយ​នឹង​ពេលវេលា​សិច​ពេលព្រឹក​សម្រាប់​ចាប់ផ្តើម​ថ្ងៃ​ថ្មី។ វា​គឺជា​រឿង​មួយ​ល្អ​បំផុត​បើសិនជា​អ្នក​អាច​ភ្ញាក់ពីដេក​មុន​ដៃគូរ ព្រោះ​អ្នក​អាច​ប្រើ​ពេលវេលា​នោះ​បរ​បោស​អង្អែល​គេ​អោយ​ភ្ញាក់​ជាមួយនឹង​សកម្មភាព​ពុះកញ្ជ្រោល​រប​ស់​អ្នក​បាន។

ដុះធ្មេញ​អោយ​ហើយ​បើសិនជា​អាចធ្វើ​បាន
គ្មានអ្វី​អាចធ្វើ​បាន​ក្រៅពី​បំបាត់​ក្លិន​មាត់​ដែល​មិនល្អ​នៅពេល​ព្រឹក​ទេ។ ទោះបីជា​អ្នកមាន​ស្ករ​កៅ​ស៊ី​បំបាត់​ក្លិន​មាត់​នៅ​ជិត​គ្រែ​ក៏ដោយ បើសិនជា​អ្នក​អាច​ឈ្លាត​ពេល​ដុះធ្មេញ​អោយ​ហើយ ខ្យល់​ដង្ហើម​ស្រស់ថ្លា​នឹង​អាច​កើតមាន​ជាមិនខាន។ ហើយ​បន្ទាប់មក អ្នក​ពិតជា​បាន​ភ្ញាក់​ពេក​ដេក​មុន​ដៃគូរ​សម្រាប់​សកម្មភាព​ជា​បន្ទាប់​បាន តើ​មែន​ទេ?

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com