អ៊ិន លក្ខិណា៖ បើ​មាន​សង្សារ​មាន​លុយ​ច្រើន​គឺ​សប្បាយចិត្ត​ណាស់
22, Apr 2015 , 12:30 pm        
រូបភាព
ដោយ:


ភ្នំពេញ៖តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង អ៊ិន លក្ខិណា ត្រូវបាន​មិត្តភក្តិ​បង្ហើប​ឲ្យ​ដឹងថា នាង​នៅ​មិនទាន់មាន​គូស្នេហ៍​ថ្មី​នៅឡើយ​ទេ ខណៈពេល​ខ្លះ នាង​តែង​និយាយ​បែប​លេង​បន្លំ​មែន​ថា អត់​សង្សារ​យូរ​ទៅ​អផ្សុក​ណាស់ បើ​មាន​សង្សារ ហើយ​ជា​អ្នកមាន​លុយ​ច្រើន​គឺ​សប្បាយចិត្ត​ណាស់ ពេល​ទៅណា​មក​ណា គឺ​ឡូយ​តែម្តង។ 



ស្រី​ស្អាត អ៊ិន លក្ខិណា គឺ​រមែង​ផ្ទុះ​ចេញ​រឿង​ស្នេហា​មិនសូវ​ដាច់​ឡើយ ហើយ​គូស្នេហ៍​របស់​នាង​ភាគច្រើន​សុទ្ធតែជា​បុរស​សម្បូរ​ទ្រព្យ​ថែម​ទៀតផង។ ប៉ុន្តែជារឿយៗ ពន្លក​ស្នេហ៍​របស់​នាង​តែងតែ​រង្គោះរង្គើ​មិនបាន​ស្ថិតស្ថេរ​យូរអង្វែង​ឡើយ ។

ក្រោយពី​បែក​ស្នេហ៍​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី លោក ដេវីដ​ឆាយណាវ៉ា ដែល​បង្ក​ឲ្យ​មាន​ស្ទើរតែ​ប្តឹងផ្តល់​គ្នា​នោះ ធ្វើ​ឲ្យ លក្ខិណា ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយរយៈ។ក្រោយពី​រឿងរ៉ាវ​ស្រី​ប្រកាន់​ប្រុស​ប្រកែក​ខាងលើ​ត្រូវ​បានបញ្ចប់ មិនទាន់​លេចឮ​ដំណឹង​ថា កញ្ញា អ៊ិន លក្ខិណា បាន​ជួប​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ណា​នៅឡើយ​ទេ។
មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ លក្ខិណា នៅ​មិនទាន់មាន​ស្នេហា​ថ្មី​នៅឡើយ​ទេ ព្រោះ​ពេល​ទៅណា​មក​ណា គឺ​នាង​ទៅ​តែម្នាក់ឯង ។ មិត្តភក្តិ​របស់​នាង​ដដែល​បញ្ជាក់ថា អ៊ិន លក្ខិណា តែង​និយាយ​បែប​លេង​បន្លំ​មែន​ថា អត់​សង្សារ​យូរ​ទៅ​អផ្សុក​ណាស់ បើ​មាន​សង្សារ ហើយ​ជា​អ្នកមាន​លុយ​ច្រើន​គឺ​សប្បាយចិត្ត​ណាំ​ស់ ពេល​ទៅណា​មក​ណា គឺ​ឡូយ​តែម្តង។ 

នៅពេល “ថ្មី” សួរ​បញ្ជាក់​ពី​ការទន្ទឹងរង់ចាំ​បុរស​អ្នកមាន​ស្រលាញ់​នោះ កញ្ញា អ៊ិន លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹងថា ជាធម្មតា​ទេ​ស្ត្រី​គ្រប់រូប​រមែង​ចង់បាន​គូស្រករ​ដែលជា​បុរស​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ ហើយក៏​គូប​ផ្សំ​ជាមួយ​ចំណេះវិជ្ជា និង​ទ្រព្យសម្បត្តិ​ផងដែរ។ ព្រោះថា បើ​យើង​ចាប់ដៃគ្នា​កសាង​គ្រូ​សារ​មួយ​មានតែ​ចិត្ត​ស្មោះ តែ​គ្មាន​ចំណេះដឹង រួមជាមួយ​លុយកាក់​និង​ទ្រព្យសម្បត្តិផងៗនោះ​វា​មិន​អាចមាន​សុភមង្គល​ឡើយ។

លក្ខិណា បន្តថា កាលដែល​នាង​និយាយ​បែបនេះ​វា​មិនមែនជា​រឿង​លោភលន់​ទេ គឺ​សង្គមមនុស្ស​រស់នៅ​ត្រូវការអ្វីៗទាំង​ប៉ុន្មាន​នេះ​ជា​ចាំបាច់ ហើយ​នាង​ជឿថា ស្ត្រី​គ្រប់រូប​ក៏​គិត​ដូច​នាង​ដែរ ប៉ុន្តែ​គ្រាន់តែ​អ្នកខ្លះ​គេ​មិន​ហ៊ាន​និយាយ​តែប៉ុណ្ណោះ។

សម្តី​របស់​កញ្ញា អ៊ិន លក្ខិណា ខាងលើនេះ​អាច​បញ្ជាក់​ឱ្យឃើញថា វា​ជា​សារ​មួយ​សម្រាប់​ឱ្យបុរសៗដែល​កំពុងមាន​ចិត្ត​លើ​នាង តំរូវ​រៀបចំ​ឭក​ពារ ក៏ដូចជា​លក្ខណៈសម្បត្តិ​ជាមុនសិន មុននឹង​ឈាន​ជើង​មក​ប្រ​ម៉ាញ់​បេះដូង​របស់​នាង៕


© រក្សាសិទ្ធិដោយ thmeythmey.com