ពិភពតារា៖ ហ្វី​ហ្វី សូម​ឲ្យ​បុរស​នោះ​នៅ​កំលោះ
23, Apr 2015 , 10:41 am        
រូបភាព
ដោយ:


ភ្នំពេញ៖ តារា​បង្ហាញ​ម៉ូដ និង​ពិធី​ការិនី​រូប​ស្រស់ កញ្ញា  ហ្វី​ហ្វី បាន​បើកភ្លើង​ខៀវ​ថា ប្រសិនបើ​មាន​គេ​ស្រលាញ់​នាង​ដោយស្មោះ​ពិតមែន សូម​ចូល​តាមផ្លូវ ទៅតាម​ច្បាប់ ដល់​ប៉ា​ម៉ាក់ និង​ប្អូន​របស់​នាង ប្រហែលជា​នាង​អាច​សម្រេចចិត្ត​ជ្រើសរើស​បាន ប៉ុន្តែ​សូម​ឲ្យ​អ្នកនោះ​នៅ​កំលោះ មិន​យក​ទេ​ពោះម៉ាយ ហើយក៏​រិត​តែ​មិន​បៀត​ផងដែរ អ្នកមាន​ប្រពន្ធ​កូន​ហើយ។



កញ្ញា  ហ្វី​ហ្វី បើទោះបីជា​នាង​នៅ​មិនទាន់បាន​សាង​ភាពល្បីល្បាញ​នៅក្នុង​ពិភព​សិល្បៈ​ឲ្យ​ផុសផុល​ក៏ដោយ ប៉ុន្តែ នាង​ត្រូវបាន​មហាជន​កត់សម្គាល់ថា ជាតា​រា​មួយ​ដួង ដែលមាន​រូបសម្បត្តិ​ស្រស់​សោភា និង​សិច​ស៊ី គួរ​ឲ្យ​ចាប់អារម្មណ៍។ ជាមួយនឹង​រូបរាង​ដ៏​សិច​ស៊ី​នេះ បានធ្វើ​ឲ្យប្រុសៗមួយចំនួន ដែល​បានឃើញ​សម្រស់​នាង​ហើយ អត់ទ្រាំ​សរសើរ​មិនបាន ទើប​ធ្វើ​ឲ្យ​បុរស​ខ្លះ បាន​យកប្រាក់​ធ្វើជា​ធ្នាក់ ចង​នុយ​ដើម្បី​ស្ទួ​ច​យក​បេះដូង​ដ៏​ក្រពុំ​របស់​នាង។

ក្នុង​វ័យ២៤ឆ្នាំ កូនក្រមុំ​អ្នកក្រុង​តាខ្មៅ​រូបនេះ មាន​សម្រស់​កាន់តែ​ស្រស់ស្អាត​ដូច​ផ្កា​កំពុង​ក្រពុំ ចោល​ក្លិនពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល​បណ្តាល​ឲ្យ​កន្លង់​មួយចំនួន​ចោល​រោម ឆ្វែល​ឆ្វា​ត់ ចង់​ក្រេប​រស​ពិដោរ​បុប្ផា​មួយទង​នេះ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ហ្វី​ហ្វី ហាក់​មិន​ចាប់អារម្មណ៍​នឹង​កន្លង់​ទាំង​នោះឡើយ រហូត​មាន​អ្នកខ្លះ បាន​បោះ​លុយ​ធ្វើជា​នុយ​ស្ទូច​យក​បេះដូង​នាង​ទៀតផង តែ​នាង​ថា មិន​ទទួលយក​ស្នេហា​បែបនេះ​ជាដាច់ខាត។ ការបដិសេធ​នឹង​អ្នកប្រមាញ់​បេះដូង​ទាំងនោះ ក៏​បណ្តាល​ឲ្យ​ស្រី​ស្រស់​រូបនេះ ដេក​ភ័យម្តងៗដែរ ត្បិត​អី​នាង​ខ្លាច​គ្មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ជាមួយនឹង​ការបដិសេធ​នេះ ហ្វី​ហ្វី បាន​បើកភ្លើង​ខៀវ​ផងដែរ​ថា ប្រសិនបើ​មាន​គេ​ស្រលាញ់​នាង​ដោយស្មោះ​ពិតមែន សូម​ចូល​តាមផ្លូវ ទៅតាម​ច្បាប់ ដល់​ប៉ា​ម៉ាក់ និង​ប្អូន​របស់​នាង ប្រហែលជា​នាង​អាច​សម្រេចចិត្ត​ជ្រើសរើស​បាន ប៉ុន្តែ​សូម​ឲ្យ​អ្នកនោះ​នៅ​កំលោះ មិន​យក​ទេ​ពោះម៉ាយ ហើយក៏​រិត​តែ​មិន​បៀត​ផងដែរ អ្នកមាន​ប្រពន្ធ​កូន​ហើយ។ យ៉ាងណាក្តី​នាង​ថា បុរស​នោះ មិនចាំបាច់​មាន​ពេក​ទេ តែ​ក្រ​ពេក​ក៏​មិន​យក​ដែរ (សើច)។ ហើយ​អ្វីដែល​នាង​សូម​ម្យ៉ាងទៀត​នោះ គឺ​មិន​យក​ទេ​អ្នកសិល្បៈ​ដូចគ្នា តែ​សូម​ពិចារណា​ទៅលើ​អ្នករកស៊ី ឬ​អ្នកជំនួញ​វិញ។

ស្រី​ស្អាត ហ្វី​ហ្វី ជា​អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុនសែន តាខ្មៅ នាង​សិក្សា​បាន​ត្រឹម​ថ្នាក់​ទី១២ ក៏​ឈប់រៀន​នៅ​ឆ្នាំ២០០៧ ប៉ុន្តែ​សព្វថ្ងៃ​នៅ​រៀន​ភាសា​គង់​គ្លេ​ស និង​ចិន ក្រៅ​ម៉ោង។ នាង​មាន​បងប្អូន៥នាក់ ប្រុស១ នាង​ជា​កូន​ទី។ គ្មាន​បងប្អូន​មួយណា​ដែលមាន​និស្ស័យ​ចូលចិត្ត​សិល្បៈ​ដូច​នាង​ទេ។ ទៅ​ថ្ងៃ​អនាគត នាង​ចង់​ក្លាយជា​តារា​សម្តែង និង​ចម្រៀង មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​ពី​មហាជន៕


© រក្សាសិទ្ធិដោយ thmeythmey.com