អន្តរជាតិ
Royal Belumឧទ្យាន​ធម្មជាតិ​ដ៏​ទាក់ទាញ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី
28, Jun 2015 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ

ឧទ្យាន​ធម្មជាតិ Royal Belum គឺ​ឧទ្យាន​ដ៏​ធំ​មហាសាល​ល្វឹងល្វើយ​ដែល​ស្ថិតនៅក្នុង​រដ្ឋ Perak ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី។ Royal Belum មិនទាន់​ក្លាយជា​ឧទ្យាន​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅឡើយ​ទេ។ ដូច្នេះ​រដ្ឋាភិបាល​នៃ​រដ្ឋ​នេះ​នៅ​អាច​ទទួល​គម្រោង​វិនិយោគ និង​អភិវឌ្ឍ​ឧទ្យាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នេះ។



Royal Belumកំពុងតែ​ក្លាយ​គោលដៅ​នៃ​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​របស់​ម៉ាឡេស៊ី។ នៅក្នុង​ព្រឹត្តិការណ៍ MegaMeet ២០១៥ ដែល​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍​របស់ខ្លួន​នោះ Royal Belum គឺជា​គោលដៅ​មួយ។

ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​រប​ស់​កម្ពុជា​ចំនួន៤ និង​អង្គភាព​សារព័ត៌មាន​មួយ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​រមណីយដ្ឋាន​លើ​ជ្រលង​ភ្នំ​ដែលមាន​ទឹក​បឹង​ធំធេង​រាប់រយ​គីឡូម៉ែត្រ​ការ៉េ។
មាន​សកម្មភាព និង​ទីកន្លែង​ជាច្រើន​ដែល​អ្នក​ទេសចរណ៍​អាច​កម្សាន្ត​បាន​ដូចជា៖ ការដើរ​ក្នុងព្រៃ​ពេលយប់ ទស្សនា​ភូមិ​ជនជាតិភាគតិច ទស្សនា​ពូជ​ផ្កា និង​សត្វ​កម្រ​ជាច្រើន​ប្រភេទ​ដែលជា​ផ្នែក​មួយ​នៃ​ជីវចម្រុះ​នៅក្នុង​ឧទ្យាន​ធម្មជាតិ​នោះ។

ស្ថិតនៅលើ​ភ្នំ​មែន ប៉ុន្តែ​នៅតាម​ជ្រលង​ភ្នំ គឺជា​បឹង​ដ៏​ធំធេង។ ដូច្នេះ​ការធ្វើដំណើរ​កម្សាន្ត​ទៅ​គោលដៅផ្សេងៗ ត្រូវធ្វើឡើង​តាមរយៈ​កាណូត ឬ​អូប័រ។
Royal Belum ស្ថិតនៅ​ចំងាយ​ជិត៤០០គីឡូម៉ែត្រ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ។ គេ​អាច​ជិះ​រថភ្លើង រថយន្ត ដើម្បី​ទៅដល់​ឧទ្យាន​ធម្មជាតិ​នោះ៕
     

 

© រក្សាសិទ្ធិដោយ thmeythmey.com