ជាតិ
ពីនេះ ពីនោះ
ប្រើ​របៀប​គ្រប់គ្រង ឬ ប្រើ​របៀប​ដឹកនាំ មួយណា​ធ្វើ​ឲ្យ​ស្ថាបន​រីកចម្រើន​ជាង?
26, Apr 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​ប្រធាន​ឬ​ចៅហ្វាយនាយ​ប្រើ​របៀប​គ្រប់គ្រង គឺ​អនុវត្តន៍​តាមច្បាប់ តាម​វិន័យ និង​តាមដាន​ត្រួតពិនិត្យ​រាល់​ការបំពេញ​ការងារ​រប​ស់​បុគ្គលិក នោះ​បុគ្គលិកម្នាក់ៗប្រាកដជា​មិន​សប្បាយចិត្ត​ឡើយ ហើយ​ថែមទាំង​រអ៊ូរទាំ​ជា​ញឹកញាប់​ទៀតថា ប្រធាន​ឬ​ចៅហ្វាយនាយ​របស់ខ្លួន ប្រើតែ​របៀប​ផ្តាច់ការ​មកលើ​បុគ្គលិក និង​មិន​យល់​ពី​អារម្មណ៍​បុគ្គលិក​របស់ខ្លួន​ឡើយ។ ការគ្រប់គ្រង​បែបនេះ​នឹងធ្វើ​ឲ្យ​បុគ្គលិក​គ្មាន​កម្លាំងចិត្ត​បំពេញការងារ​ទេ គឺ​ពួកគេ​ធ្វើការ​ឲ្យ​រួចពីដៃ​ប៉ុណ្ណោះ មិន​គិតពី​គុណភាព និង​ប្រសិទ្ធភាព​ឡើយ។


 
ផ្ទុយ​មកវិញ ប្រសិនជា​ប្រធាន​ឬ​ចៅហ្វាយនាយ​ទាំងនោះ ប្រើ​របៀប​នៃ​ការដឹកនាំ ដោយ​ផ្តល់​សិទ្ធិ​និង​ឯករាជ្យភាព​ដល់​បុគ្គលិក ដោយ​មិនសូវ​តឹងរ៉ឹង​ពី​វិន័យ ឬ​មិនសូវ​ត្រួតពិនិត្យ​ពី​ការបំពេញ​ការងារ​រប​ស់​បុគ្គលិក នោះ​បុគ្គលិកម្នាក់ៗតែងតែ​សប្បាយចិត្ត ហើយ​ពួកគេ​ថែមទាំង​និយាយថា ប្រធាន​របស់ខ្លួន​ជា​មេដឹកនាំ​ដ៏​ល្អ ដែល​ផ្តល់​សិទ្ធិសេរីភាព​ដល់​បុគ្គលិក​របស់ខ្លួន។ ប៉ុន្តែ ដឹកនាំ​ដោយ​របៀបនេះ​អាច​បណ្តាល​ឲ្យ​បុគ្គលិក​មិនសូវ​យកចិត្តទុកដាក់​ពី​គុណភាព​នៃ​ការបំពេញ​ការងារ និង​មិនមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​ឡើយ។

នេះ​មានន័យថា ប្រើ​របៀប​គ្រង់​គ្រង ឬ​របៀប​ដឹកនាំ​តែមួយ​មុខ គឺ​មិនអាច​ពង្រឹងគុណភាព​ស្ថាបន និង​ពង្រឹង​សម្ថ​ភាព​បុគ្គលិក​បានល្អ​នោះទេ។ ហើយ​ប្រសិនជា ប្រើ​របៀប​គ្រប់គ្រង​តឹងរ៉ឹង​ពេក​ក៏​មិនល្អ ប្រើ​របៀប​ដឹកនាំ​ធូរ​ពេក​ក៏​មិនល្អ​ដែរ។ ដូច្នេះ ប្រធាន​ឬ​ចៅហ្វាយនាយ​ទាំងអស់​ត្រូវតែ​ប្រើ​ទាំងពីរ​របៀប​ឲ្យ​មាន​តុល្យភាព​រវាង​ការគ្រប់គ្រង និង​ការដឹកនាំ ប៉ុន្តែ ប្រធាន​ឬ​ចៅហ្វាយនាយ ត្រូវតែ​ដឹងថា ពេលណា​ត្រូវ​ប្រើ​របៀប​គ្រប់គ្រង ពេលណា​ត្រូវ​ប្រើ​របៀប​ដឹកនាំ​ទៅកាន់​បុគ្គលិក។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​ស្ថាប​ន័ និង​បុគ្គលិក​របស់​កាន់តែ​រីក​ម្រើ​ន៕




© រក្សាសិទ្ធិដោយ thmeythmey.com