ពីនេះ ពីនោះ
តើ​ពាក្យ «តម្លៃ, តំលៃ» មួយណា​ត្រូវ?
24, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន នៅតែ​សរសេរ​ជា​ពាក្យរាយ​ដដែល គឺ «តំលៃ» ដែលជា​ពាក្យ​ខុស​សោះ។ បើតាម វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត«តម្លៃ»។ ពាក្យ​នេះ​ជា​នាម មានន័យថា អ្វីៗដែល​ថ្លៃ, ប្រាក់​ដែល​ត្រូវ​សង​ដល់​អ្នកដទៃ​ដោយ​ខ្លួន​បាន​ទិញ​វត្ថុអ្វីៗពី​គេ។ ឧទាហរណ៍៖ របស់​មានតម្លៃ, អស់​តម្លៃ, ចុះ​តម្លៃ, សង​តម្លៃ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com