ជាតិ
តើ​ពាក្យ «សុច្ឆន្ទៈ, សុ​ឆន្ទៈ» មួយណា​ត្រូវ?
26, Apr 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​នេះ​ជា«សុ​ឆន្ទៈ» ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាមពិត​នៅក្នុង វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សុច្ឆន្ទៈ»។ ពាក្យ​នេះ​ជា​នាម មានន័យថា បំណង​ប្រពៃ, បំណង​ត្រឹមត្រង់, បំណង​ត្រឹមត្រូវ គឺ​បំណង​ដែល​ត្រឹមត្រង់​តាម​គតិ​ធម៌ និង គតិ​ច្បាប់ អាច​ញ៉ាំង​សេចក្តីសុខ​ចម្រើន​ឲ្យ​កើតមាន។ ឧទាហរណ៍៖ សុច្ឆន្ទៈ​របស់​វីរបុរស។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com