ជាតិ
បទវិភាគ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
បើចង់ឲ្យកម្ពុជាខ្លាំង យុវជនជំនាន់ក្រោយ ត្រូវពូកែជាងអ្នកជំនាន់មុន
24, May 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
សុភាសិតខ្មែរពោលថា «យុវជន គឺជាទំពាំងស្នងឫស្សី » គឺមានន័យថា យុវជនជំនាន់ក្រោយគឺជាអ្នកបន្តទទួលការងារ ជំនួសអ្នកជំនាន់មុន ដែលចាស់ៗ ចូលនិវត្តន៍ និងខ្លះទៀតស្លាប់អស់ហើយ ។ យុវជនដែលត្រូវស្នងអ្នកជំនាន់មុន ត្រូវតែយុវជនមានសមត្ថភាពពូកែ ទាំងផ្នែកគំនិត និងទស្សនៈវិស័យល្អជាងមនុស្សជំនាន់មុន ទើបអាចធ្វើឲ្យប្រទេសជាតិរីកចម្រើន ហើយដើរទាន់ប្រទេសជឿនលឿនលើលោកបាន ។



ប្រសិនបើយុវជនជំនាន់ក្រោយ ដែលជាអ្នកស្នងមនុស្សជំនាន់មុន មិនមានសមត្ថភាព ពូកែជាង ឬសូម្បីតែស្មើអ្នកជំនាន់មុនមិនបានផងនោះ ប្រទេសជាតិ ឬស្ថានប័ន គ្មានថ្ងៃរីកចម្រើនបាននោះឡើយ។ 

ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ស្តាប់ គិតពិចារណាឲ្យបានច្រើន ដើម្បីធ្វើខ្លួនជាទំពាំងដែលល្អជាង ឬយ៉ាងហោចណាស់សូមត្រឹមតែស្មើឫស្សីមុនក៏បាន កុំឲ្យតែអន់ជាងទៀតបានហើយ ៕  

© រក្សាសិទ្ធិដោយ thmeythmey.com