អត្ថបទពាណិជ្ជកម្ម
Metfone នៅតែមាន​សេវា​ជាប់ ទោះ​ក្នុង​គ្រា​មាន​ព្យុះ​ខ្លាំង​ក៏​ដោយ​
25, Apr 2015 , 12:55 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប: ឥទ្ធិពល​ខ្យល់ក​ន្ដ្រា​ក់បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​ស្ថានីយ​ក្រុមហ៊ុនទូរស័ព្ទ​នានា​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ទាំង​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​បញ្ហា​ទំនាក់ទំនង។ ប៉ុន្ដែ​បើទោះបី​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងនេះ​ក៏ដោយ ក៏​ស្ថានីយ​របស់​ក្រុមហ៊ុន Metfone នៅតែ​ឈរ​ត្រ​ដែន និង​បម្រើ​ជូន​នូវ​សេវា​ទូរស័ព្ទពេញៗដល់​អតិថិជន​ជា​ដរាប។

ខ្យល់​កន្ដ្រាក់​ដែល​បាន​បោកបក់​កាត់​ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី២២ ខែ មេសា កន្លងទៅនេះ បានធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្ដិ ជាពិសេស​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​នេះ ដោយ​ពួកគេ​បង្ខំ​ចិ​ត្ដ​រត់​ភៀសខ្លួន​រក​ទីកន្លែង​មាន​សុវត្ថិភាព។

ក្រោយពី​ខ្យល់​កន្ដ្រាក់​អស់​ឥ​ទ្ធ​ពល បណ្ដា​ស្ថានីយ​ផ្សាយ​សេវា​ជាច្រើន​របស់​ក្រុមហ៊ុនទូរស័ព្ទ​នានា ត្រូវបាន​រាយការណ៍​ថា បាន​ដួលរលំ ដោយ​រង​ការខូចខាត និង​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ការទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ។

យោងតាម​ប្រភពព័ត៌មាន​ច្បាស់ការ​ពីសា​ខា​ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹងថា យ៉ាងណាមិញ Metfone ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទូរស័ព្ទ​ចល័ត​ធំជាងគេ​នៅ​ខេត្ដ​សៀមរាប និង​នៅ​ទូទាំងប្រទេស ដែលមាន​ក្រុម​ភ្នាក់ងារ​បច្ចេកទេស​សុទ្ធ​តែមាន​សមត្ថភាព​ខ្លាំង​ពេញ​ខ្លួន នៅតែ​ផ្ដល់​ទំនុកចិត្ដដ​ល់​អតិថិជន​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់។

ប្រភព​ដដែល​បាន​បន្ដថា៖ «ក្រោយពី​ព្យុះ​ស្ងប់ខ្យល់ ស្ថានីយ​ផ្សាយ​សេវា​របស់ Metfone បន្ដដំណើ​រការ​ជាធម្មតា ១០០ភាគរយ ទាំង​សេវា 2G និង 3G។ តាមរយៈ​ការ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ក្រុមហ៊ុន Metfone បាន​ផ្ដល់ជូន​អតិថិជន​នូវ​សេចក្ដី​ទុក​ចិ​ត្ដ​ចំពោះ​គុណភាព​បណ្ដាញ​ដែល​នៅតែមាន​ដំណើរ​ការល្អ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ»។

ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក បុគ្គលិក​ក្រុមហ៊ុន Metfone ទាំងអស់​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បានជា​ធម្មតា បើទោះបី​មាន​ព្យុះភ្លៀង​ក៏ដោយ។ នេះ​ជា​លទ្ធផល​នៃ​កិច្ចសហការ​ជាមួយ​ភូមិភាគ 4 ក្នុងការ​ការពារ​បណ្ដា​ញ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com