សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ព័ត៌មាន​មួយចំនួន​ដែល​គេ​បានដឹង​ពាក់ព័ន្ធ​នឹង​ទូរ​សព្ទ iPhone 7
25, Apr 2015 , 6:30 pm        
រូបភាព
ដោយ:
គិត​មកដល់ពេលនេះ គេ​នៅ​មិនទាន់​អាច​ទទួលបាន​ព័ត៌មាន​ណាមួយ​ជាក់លាក់ ក្រុមហ៊ុន Apple ចំពោះ​ការចេញ​ទូរ​សព្ទ iPhone ម៉ូ​ដែល​ចុងក្រោយ​របស់គេ​នៅឡើយ​ទេ គឺ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ខែកញ្ញា ខាងមុខ។



ទោះបីជា​នៅសល់​រយៈពេល​ជាង ៥ ខែ​ខាងមុខ​ទៀត​ក៏ដោយ ក៏មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​មួយចំនួន ដែល​ធ្វើ​ឲ្យ​ក្រុមអ្នកវិភាគ​បាន​រំពឹងថា ទូរ​សព្ទ​ម៉ូ​ដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple មាន​ទ្រង់ទ្រាយ​បែបណា​ដែរ តាមរយៈ​ការយក​គំរូ iPhone 6 និង iPhone 6 Plus ជា​មូលដ្ឋាន​ក្នុងការ​ព្យាករណ៍។

យោងតាម​ការវិភាគរ​បស់​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Business Insider បានធ្វើការ​ព្យាករណ៍​ពី​ទ្រង់ទ្រាយ និង​លក្ខណៈសម្បត្តិ​របស់ ទូរ​សព្ទ​ម៉ូ​ដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple ដូចតទៅ៖

- វា​ប្រហែលជា​ត្រូវគេ​ដាក់ឈ្មោះថា ទូរ​សព្ទ iPhone 7

- វា​អាច​ត្រូវគេ​ផលិត​ចេញ​ក្នុង​ទំហំ​ពីរ​ដូចគ្នា​ជាមួយ  iPhone 6 និង iPhone 6 Plus ដែរ ហើយ​ក្រុមហ៊ុន​នឹង​ផលិត​ទូរ​សព្ទ iPhone ថ្មី​មួយ​ដែលមាន​ទំហំ ៤ អ៊ី​ញ​ផងដែរ

- ទូរ​សព្ទ iPhone ស៊េរី​ថ្មី​នោះ​នឹងមាន​ពណ៌​ផ្កាឈូក

- កាមេរ៉ា​របស់​ទូរ​សព្ទ iPhone ថ្មី នឹងមាន​មុខងារ​ប្រសើរ​ជាង​មុន ហើយ​អ្នកប្រើប្រាស់​អាច​បន្ថែម​មុខងារ 3D នៅក្នុង​រូបថត​បាន​ទៀតផង

- ទូរ​សព្ទ​ថ្មី​នេះ​នឹង​បំពាក់​បច្ចេកវិទ្យា Force Touch ដូចគ្នា​នឹង​ការបំពាក់​នៅក្នុង នាឡិកា Apple Watch ដែរ

- ទូរ​សព្ទ​iPhone ចុងក្រោយ​នោះ នឹងមាន​ប្រព័ន្ធ​ដំណើរការ processor ល្អប្រសើរ​ជាង​មុន

-វា​នឹងត្រូវ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ៕



© រក្សាសិទ្ធិដោយ thmeythmey.com