អន្តរជាតិ
និស្សិតម្នាក់ត្រូវចាប់ខ្លួនពីបទលួចចូលប្រព័ន្ធកុំព្យូទ័ររបស់សាលាដើម្បីដំឡើងពិន្ទុ
× តុលាការនៅក្នុងប្រទេសអង់គ្លេស បានកាត់ទោសឲ្យបុរសជានិស្សិតសាកលវិទ្យាល័យ Birmingham ម្នាក់ឲ្យជាប់គុក ៤ ខែពីបទប្រើ keyboard ធ្វើជាឧបករណ៍ចារកម្មដើម្បីលួចយកពាក្យសម្ងាត់ របស់បុគ្គលិកសាកលវិទ្យាល័យដើម្បីដំឡើងពិន្ទុប្រឡង។ នេះបើយោងតាមកាសែត telegraph ។
បើតាមកាសែតខាងលើ លោក Imran Uddin មានអាយុ ២៥ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ Birmingham បានលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ របស់សាកលវិទ្យាល័យដើម្បីកែតម្រូវពិន្ទុ និងនិទ្ទេសរបស់គាត់។
លោក Imran ត្រូវជាប់គុក ៤ ខែ ក្រោយពេលដែលតុលាការរកឃើញថា រូបគេប្រើ keyboard ធ្វើជាឧបករណ៍ចារកម្មដើម្បីលួចយកពាក្យសម្ងាត់ របស់បុគ្គលិកសាកលវិទ្យាល័យដើម្បីដំឡើងពិន្ទុ របស់ចំនួន ៥ មុខវិជ្ជា ដោយមានការដំឡើងពិន្ទុពី ៥៧ ភាគរយរហូតដល់ទៅ ៧៣ ភាគរយដែលជាពិន្ទុខ្ពស់បំផុតនោះ។
និស្សិតវ័យ ២៥ ឆ្នាំម្នាក់នេះ កំពុងបន្តការសិក្សានៅឆ្នាំចុងក្រោយ ដើម្បីបញ្ចប់ជំនាញជីវសាស្ដ្រ។ ប៉ុន្តែគាត់ត្រូវជាប់គុក នៅក្នុងទីក្រុង Birmingham បន្ទាប់ពីលោកបានសារភាពប្រាប់តុលាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់នៃការលួចប្រើប្រាស់កុំព្យូទ័រដោយខុសច្បាប់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com