អន្តរជាតិ
និស្សិត​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​សាលា​ដើម្បី​ដំឡើង​ពិន្ទុ
25, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
តុលាការ​នៅក្នុង​ប្រទេស​អង់គ្លេស បាន​កាត់ទោស​ឲ្យ​បុរស​ជា​និស្សិត​សាកលវិទ្យាល័យ Birmingham ម្នាក់​ឲ្យ​ជាប់គុក ៤ ខែ​ពីបទ​ប្រើ keyboard ធ្វើជា​ឧបករណ៍​ចារកម្ម​ដើម្បី​លួច​យកពាក្យ​សម្ងាត់ របស់​បុគ្គលិក​សាកល​វិទ្យាល័យ​ដើម្បី​ដំឡើង​ពិន្ទុ​ប្រឡង។ នេះ​បើ​យោងតាម​កាសែត telegraph ។



បើតាម​កាសែត​ខាងលើ លោក Imran Uddin មាន​អាយុ ២៥ ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ Birmingham បាន​លួច​ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ របស់​សាកលវិទ្យាល័យ​ដើម្បី​កែតម្រូវ​ពិន្ទុ និង​និទ្ទេស​របស់គាត់។

លោក Imran ត្រូវ​ជាប់គុក ៤ ខែ ក្រោយ​ពេលដែល​តុលាការ​រកឃើញថា រូបគេ​ប្រើ keyboard ធ្វើជា​ឧបករណ៍​ចារកម្ម​ដើម្បី​លួច​យកពាក្យ​សម្ងាត់ របស់​បុគ្គលិក​សាកល​វិទ្យាល័យ​ដើម្បី​ដំឡើង​ពិន្ទុ របស់​ចំនួន ៥ មុខវិជ្ជា ដោយមាន​ការដំឡើង​ពិន្ទុ​ពី ៥៧ ភាគរយ​រហូតដល់​ទៅ ៧៣ ភាគរយ​ដែលជា​ពិន្ទុ​ខ្ពស់បំផុត​នោះ។

និស្សិត​វ័យ ២៥ ឆ្នាំ​ម្នាក់នេះ កំពុង​បន្ត​ការសិក្សា​នៅ​ឆ្នាំ​ចុងក្រោយ ដើម្បី​បញ្ចប់​ជំនាញ​ជីវសាស្ដ្រ។ ប៉ុន្តែ​គាត់​ត្រូវ​ជាប់គុក នៅក្នុង​ទីក្រុង Birmingham បន្ទាប់ពី​លោក​បាន​សារភាព​ប្រាប់​តុលាការ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​នៃ​ការ​លួច​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​ខុសច្បាប់​នោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com