ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការសន្យារបស់សមាជិកថ្មីទាំង៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
25, Apr 2015 ,
9:00 pm
រូបភាព
×
ដោយ:
ធឿន បញ្ញាឬទិ្ធ
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ទាំង៩រូប សន្យាថា ពួកគេនឹងរៀបចំ គជបថ្មីនេះ ឲ្យមានអព្យាក្រឹតភាព ឯករាជ្យត្រឹមត្រូវ ដើម្បីផ្ដល់ទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ សារព័ត៌មានថ្មីៗសូមធ្វើការដកស្រង់សម្តីទាំងនោះដូចខាងក្រោម៖
លោក ស៊ិក ប៊ុនហុក អាយុ ៦៩ឆ្នាំ ប្រធាន គ.ជ.ប ៖
«សម្រាប់ការក្នុង គ.ជ.ប យើងត្រូវមានការស្មោះត្រង់នឹងគ្នាទៅវិញទៅមក កុំមានល្បិចកលជាមួយគ្នា យកឈ្នះយកចាញ់គ្នាអ្វីនោះទេ ។ ខ្ញុំសូមជម្រាបមួយម៉ាត់ បើខ្ញុំណែនាំឲ្យគេធ្វើល្អ គឺចាប់ផ្ដើមល្អពីខ្ញុំមុនគេ ចាំពាក្យខ្ញុំ មេដឹកនាំត្រូវធ្វើគំរូគេ»។
លោក គួយ ប៊ុនរឿន អាយុ៤៨ឆ្នាំ អនុប្រធាន គ.ជ.ប ៖
« ខ្ញុំមិនគិតពីគណបក្សនយោបាយខ្លួនឯង និងមិនរងសម្ពាធពីខាងក្រៅមកនោះទេ។ តែខ្ញុំត្រូវធ្វើឲ្យ គ.ជ.ប មានអព្យាក្រឹត និងឯករាជ្យ ដើម្បីឲ្យប្រជាពលរដ្ឋទទួលស្គាល់ គ.ជ.ប ថ្មីនេះ»។
លោក ហង្ស ពុទ្ធា អាយុ៥០ឆ្នាំ សមាជិកគ.ជ.ប និងជាអ្នកនាំពាក្យ ៖
ខ្ញុំប្ដេជ្ញាចិត្ត ធ្វើជាជនអព្យាក្រឹតម្នាក់។ បើទោះជាក្នុងចំណោម៩រូបមានរឿងអ្វីកើតឡើង តែខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ក្នុងការរៀបចំគជបថ្មីឲ្យមានតម្លៃ ឯករាជ្យត្រឹមត្រូវ មានការបោះឆ្នោតលើកក្រោយដែលមិនមានការតវ៉ា»។
លោក ហ៊ីង ធីឫទ្ធិ អាយុ៤៩ឆ្នាំ សមាជិកគ.ជ.ប ៖
«ខ្ញុំនឹងរក្សាជំហរអព្យាក្រិតរបស់ខ្ញុំដែលធ្លាប់មានពីមុនមក ដើម្បីរៀបចំគជបថ្មី ឲ្យមានឯករាជ្យ អព្យាក្រឹត ធ្វើឲ្យប្រជាពលរដ្ឋទទួលស្គាល់និងទទួលយកបាន ចំពោះគជបថ្មីហើយក៏ផ្ដល់ទំនុកចិត្តដល់គណបក្សនយោបាយទាំងអស់»។
លោក រ៉ុង ឈុន អាយុ៤៦ឆ្នាំសមាជិក គ.ជ.ប ៖
«ខ្ញុំនឹងនិយាយការពិតប្រាប់មហាជន ប្រសិនបើមានគំនាបនយោបាយ ហើយខ្ញុំនឹងលាលែងចេញពីតំណែង ប្រសិនបើខ្ញុំមិនអាចបំពេញកិច្ចការរបស់ខ្ញុំបាន។ តំណែងខ្ពស់ និងប្រាក់ខែច្រើន មិនមានសារសំខាន់សម្រាប់ខ្ញុំទេ»។
លោកស្រី តែ ម៉ានីរ៉ុង អាយុ៦២ឆ្នាំ សមាជិក គ.ជ.ប ៖
«ខ្ញុំជាមនុស្សមិនចូលចិត្តនៅក្រោមសម្ពាធ ការគាបសង្កត់ពីអ្នកណានោះទេ។ ខ្ញុំជាមនុស្សដែលឃើញខុសថាខុស ឃើញត្រូវថាត្រូវ ដូចនេះខ្ញុំនឹងធ្វើឲ្យគ.ជ.ប មានតម្លាភាព និងឯករាជ្យ»។
លោក មាន សទិ អាយុ ៦៣ឆ្នាំ សមាជិក គ.ជ.ប ៖
«ខ្ញុំនឹងគោរពតាមច្បាប់គ.ជ.ប ជាធរមានឲ្យបានល្អ១០០ភាគរយ ហើយខ្ញុំនឹងខំអនុវត្តច្បាប់ដែលបានចែង ដើម្បីធ្វើយ៉ាងណាឲ្យគ.ជ.ប ថ្មីនេះ មានភាពឯករាជ្យ»។
លោក ឯម សូផាត អាយុ៥៨ឆ្នាំ សមាជិក គ.ជ.ប ៖
«ខ្ញុំជាសមាជិកគ.ជ.ប តាំងពីយូណាស់មកហើយ។ ហើយគោលជំហររបស់ខ្ញុំតាំងពីដើមមក គឺខ្ញុំជាមនុស្សគោរពច្បាប់ អនុវត្តតាមច្បាប់ ដើម្បីឲ្យគ.ជ.បមានភាពអព្យាក្រឹត ឯករាជ្យត្រឹមត្រូវ»។
លោក ឌុច សុន អាយុ៦០ឆ្នាំ សមាជិក គជប ៖
«ខ្ញុំនឹងគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យបានល្អ។ បើច្បាប់ចែងមកហើយតែយើងមិនអនុវត្តតាមច្បាប់នោះ ក៏គជបមិនអាចល្អបានដែរ ដូចនេះមានតែគោរពច្បាប់ទេ ដែលអាចឲ្យគជបមានអព្យាក្រឹតត្រឹមត្រូវ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម