ជាតិ
សហភាព​អឺរ៉ុប​នឹង​រៀបចំ«ទិវា​អឺរ៉ុប​ឆ្នាំ ២០១៥»នៅ​កម្ពុជា
25, Apr 2015 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី ១០ ខែឧសភា ខាងមុខនេះ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​នានា​នៅ​កម្ពុជា ក្នុង​គោលបំណង​សាទរ​ទិវា​អឺរ៉ុប​ឆ្នាំ ២០១៥ ។  នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។



ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន ក្នុង​ទិវា​អឺរ៉ុប​នៅ​ឆ្នាំ២០១៥នេះ ក្នុងនោះ រួមមាន ទី១, ការតាំងពិព័រណ៍​អឺរ៉ុប ទី២, កម្មវិធី​សំណួរចម្លើយ​រវាង ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប និង​និស្សិត​នៅតាម​គ្រឹះស្ថានសិក្សា​នានា ទី៣, វេទិកា​ឧ​ត្ត​ម​សិក្សា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ទី៤, កម្មវិធី​ជិះ​កង់​ទេសចរណ៍ និង​ទី៥,ការប្រគុំ​តន្ត្រី នៅ​សួនច្បារ​បទុម​វ​ត្តី ជាដើម។

យោងតាម​សេចក្តីជូនដំណឹង  ប្រជាជន​ជាង ៥០០លាន​នាក់​ក្នុង​តំបន់​អឺរ៉ុប​តែងតែ​រៀបចំ ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ជា​រៀងរាល់ឆ្នាំ។ ទិវា​នេះ​មាន​គោលបំណង​សាទរ ដល់​ការបញ្ចប់​សង្គ្រាម និង​សន្ដិភាព​ក្នុង​ទ្វីបអឺរ៉ុប​ទាំងមូល៕



© រក្សាសិទ្ធិដោយ thmeythmey.com