អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចំនួន​អ្នកស្លាប់ក្នុង​គ្រោះរញ្ជួយដី​នៅ​នេប៉ាល់ កើនលើស​៩០០​នាក់ហើយ
25, Apr 2015 , 9:51 pm        
រូបភាព
មានមនុស្សលើសពី​៩០០​នាក់​ហើយ ដែល​ត្រូវបានរកឃើញ​ថា​ស្លាប់នៅក្នុង​គ្រោះរញ្ជួយដី​ដ៏ខ្លាំងមិនធ្លាប់​នៅក្នុងប្រទេស​នេប៉ាល់។ នេះបើតាម​ការផ្សព្វផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាននានា​ដែលកំពុង​តាមដាន​គ្រោះធម្មជាតិ​យ៉ាង​ដិតដល់។ ទន្ទឹមនឹង​រដ្ឋាភិបាល​ទីក្រុង​កាត់ម៉ាន់ឌូ ប្រកាស​ដាក់ប្រទេសក្នុង​ភាព​អាសន្ន​នោះ អង្គការ​អន្តរជាតិ​នានា ដូចជា​យូនីសេហ្វ​ជាដើម បានប្រកាសអំពាវនាវ​រកជំនួយ​បន្ទាន់ដើម្បីជួយ​រដ្ឋាភិបាល​ និងប្រជាពលរដ្ឋ​នេប៉ាល់។



គ្រោះ​រញ្ជួយ​ដី​ដែលមាន​ កម្លាំង៧.៩រិច​ទ័​រ នៅ​ចម្ងាយ​ជាង៥០ម៉ែត្រ​ពី​ទីក្រុង Kathmandu ប្រទេស​នេ​ប៉ាល់ បានកើតឡើងនៅ​ថ្ងៃ​សៅរ៍​នេះ។ ក្រៅពី​ការសម្លាប់​មនុស្ស គ្រោះមហន្តរាយ​ដ៏​ធំ​នេះ បាន​បំផ្លាញ​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង​នៅក្នុង​ទីក្រុង Kathmandou។ វា​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត​បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៣៤មក។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Mawaz Sharif បានរៀបចំ​កិច្ចប្រជុំ​ក្នុង​រដ្ឋាភិបាលរៀងៗខ្លួន​ដើម្បី​ជួយ​ដោះស្រាយ​ បន្ទុក​នេ​ប៉ាល់​ដែលជា​ប្រទេសជិតខាង៕




© រក្សាសិទ្ធិដោយ thmeythmey.com