អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រញ្ជួយ​ដី​នៅ​នេ​ប៉ាល់៖ អ្នកស្លាប់​កើនឡើង​ជាង១០០០នាក់ និង​របួស​រាប់រយ​នាក់
25, Apr 2015 , 11:40 pm        
រូបភាព
ដោយ: រួបរួម
មកដល់ពេលនេះ តួលេខ​បាន​បង្ហាញថា មនុស្ស​យ៉ាងហោចណាស់១១៧៨នាក់​បាន​ស្លាប់ និង​ជាង៥០០នាក់​កំពុង​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​គ្រោះថ្នាក់​រញ្ជួយ​ដី​ដ៏​ខ្លាំង​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រទេស​នេ​ប៉ាល់ នា​ព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ។



រដ្ឋាភិបាល​ទីក្រុង​កាត់​ម៉ាន់​ឌូ ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ រដ្ឋាភិបាល និង អង្គការ​អន្តរជាតិ​នានា បានប្រកាស​អំពាវនាវ​រក​ជំនួយ​បន្ទាន់​ដើម្បី​ជួយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នេ​ប៉ាល់។

គ្រោះ​រញ្ជួយ​ដី​ដែលមាន កម្លាំង៧.៩រិច​ទ័​រ នៅ​ចម្ងាយ​ជាង៥០ម៉ែត្រ​ពី​ទីក្រុង Kathmandu ប្រទេស​នេ​ប៉ាល់ បានកើត​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ។ ក្រៅពី​ការសម្លាប់​មនុស្ស គ្រោះមហន្តរាយ​ដ៏​ធំ​នេះ បាន​បំផ្លាញ​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង​នៅក្នុង​ទីក្រុង Kathmandou។ វា​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត​បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៣៤មក។

មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​នេះ មិន​ត្រឹមតែ​វាយប្រហារ​ប្រទេស​នេ​ប៉ាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​រាលដាល​ដល់​ភាគ​ខាងជើង​ឥណ្ឌា តំបន់​ទី​បេ បង់​ក្លា​ដែ​ស និង​ប៉ា​គី​ស្ថាន ផងដែរ។ របាយការណ៍​នៅត្រឹម​ម៉ោង១២យប់​ថ្ងៃទី២៥ ខែមេសា មនុស្ស១១៣០នាក់​ស្លាប់​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ជាង៣០នាក់​នៅ​ឥណ្ឌា ១២នាក់​នៅ​ទី​បេ និង២នាក់​នៅ​បង់​ក្លា​ដែ​ស។



© រក្សាសិទ្ធិដោយ thmeythmey.com