ព័ត៍មានសុខភាព
តើ​ត្រូវធ្វើ​ដូចម្តេចដើម្បីឱ្យ​កូន​អ្នកមាន​ទម្លាប់​ធ្វើ​លំ​ហាត់?
23, May 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ការធ្វើ​លំ​ហាត់ មិន​ត្រឹមតែ​ជា​ឱកាស​ឱ្យ​កូន​របស់​អ្នក បាន​រៀនសូត្រ​បន្ថែមទៀត​នោះទេ ប៉ុន្តែ ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ឱ្យមាន​ឱកាស បាន​ចូលរួម​នៅក្នុង​ការអប់រំ​កូន​អ្នក​ផងដែរ។ ប្រសិនបើ​អ្នកមាន​ភាព​ធូររលុង អំពី​ការបង្រៀន​កុមារ ឱ្យមាន​ទម្លាប់​ល្អ​នៅក្នុង​ការធ្វើ​លំ​ហាត់​នោះ វា​អាចធ្វើឱ្យ​កូន​អ្នក មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង កិច្ចការងារ​ដ៏​លំបាក​បន្ថែមទៀត​នោះ។



ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន ដើម្បីឱ្យ​កូន​អ្នក មាន​ទម្លាប់​ល្អ នៅក្នុង​ការធ្វើ​លំ​ហាត់ ៖

1.    ការនិយាយ​ជាមួយ​គ្រូ នៅ​ដើមឆ្នាំ
អ្នក​ត្រូវ​សួរ​អំពី​គោលការណ៍ នៃ​ការធ្វើ​លំ​ហាត់ និង​រយៈ​ពេលដែល​អ្នក​គួរ​ចំណាយ នៅពេល​យប់? ប្រព័ន្ធ​នៃ​ការដាក់​ពិន្ទុ? តើ​ធ្វើ​ដូចម្តេច ដើម្បី​រៀបចំ​សម្រាប់​មេរៀន នៅពេល​ខាងមុខ ដើម្បី​ពង្រឹង​ការងារ​នៅក្នុង​ថ្នាក់ ដើម្បី​កម្រិត​សមត្ថភាព​របស់​កូន​អ្នក? អ្នក​ត្រូវ​កំណត់​ពី​របៀប ដែល​អ្នក​គួរ​ជួយ​កូន​របស់​អ្នក។

2.    ការរៀបចំ​ពេលវេលា​ឱ្យបាន​ទៀងទាត់ ដើម្បី​ធ្វើ​លំ​ហាត់
អ្នក​ត្រូវ​រៀបចំ​ពេលវេលា​សមស្រប​ឱ្យ​កូន​អ្នក ព្រោះ​កុមារ​មួយចំនួន អាចធ្វើ​កិច្ចការ​បានល្អ បន្ទាប់ពី​ចេញពី​សាលារៀន ហើយ​កុមារ​ខ្លះទៀត ត្រូវការ​សម្រាក មុននឹង​ចាប់​ផ្ដើមធ្វើ​លំ​ហាត់​បាន។ ដូច្នោះ អ្នក​ត្រូវ​ដឹងថា ពេលណា​ដែល​សមស្រប​នឹង​កូន​អ្នក។

3.    តាមដាន​កិច្ចការ​ផ្ទះ
អ្នក​ត្រូវ​ប្រាកដថា គ្រូបង្រៀន​បានដាក់​កិច្ចការ​ផ្ទះ​ឱ្យ​កូន​អ្នក និង​ប្រាកដថា កូន​អ្នក​បានធ្វើ​កិច្ចការ​ផ្ទះ ជា​រៀងរាល់​យប់។

4.    ការផ្ដល់​ទីតាំង​សមរម្យ​ឱ្យ​កូន​របស់​អ្នក សម្រាប់ធ្វើ​លំ​ហាត់
អ្នក​ត្រូវ​ផ្តល់​តុ និង​កៅអី ដែលមាន​ផាសុខភាព ដើម្បីឱ្យ​កូនអ្នកមាន​ភាពងាយស្រួល ក្នុងការ​សរសេរ និង​មាន​ពន្លឺ​គ្រប់គ្រាន់។

5.    ផ្គត់ផ្គង់​សំភារៈ​ឱ្យបាន​គ្រប់គ្រាន់ ដូចជា ខ្មៅ​ដៃ ប៊ិច បន្ទាត់ ក្រដាស វចនានុក្រម និងអ្វីៗផ្សេងទៀត​សម្រាប់ធ្វើ​កិច្ចការ​ផ្ទះ។

6.    អ្នក​ត្រូវ​បិទ​ទូរទស្សន៍ វិទ្យុ និង​វីដេអូ​ហ្គេម
អ្នក​ត្រូវ​ព្យាយាម មិន​និយាយ​ទូរស័ព្ទ នៅក្នុង​បន្ទប់​ដែល​កូន​អ្នក​កំពុង​ធ្វើ​លំ​ហាត់ ដោយ​អ្នក​ត្រូវ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ដើម្បីឱ្យ​កូន​អ្នក អាច​បញ្ចប់​កិច្ចការ​ទាំងនោះ​បាន ដោយ​ភាព​ស្ងៀមស្ងាត់។ កូន​របស់​អ្នក​អាច​នឹងធ្វើ​កិច្ចការ​បានល្អ​បំផុត ប្រសិនបើ​អ្នក​រាល់គ្នា​នៅក្នុង​គ្រួសារ កំពុង​អាន ឬ​សរសេរ ក្នុងអំឡុង​ពេលដែល​ពួកគេ​កំពុង​ធ្វើ​លំ​ហាត់។

7.    ការធ្វើ​កិច្ចការ​រួមគ្នា
មុនពេល​កូន​របស់​អ្នក​ចាប់​ផ្តើមធ្វើ​កិច្ចការ​ផ្ទះ អ្នក​ត្រូវ​និយាយ​អំពី​ការធ្វើ​លំ​ហាត់​នោះ ដោយ​អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នក​យល់​ពី​ការណែនាំ

8.    ការពិនិត្យ​មើល​ពី​លំ​ហាត់​ដែល​បានកែតម្រូវ​ហើយ
អ្នក​ត្រូវ​ត្រួតពិនិត្យ​លំ​ហាត់ ដែល​បានកែតម្រូវ​ហើយ ព្រោះ​វា​ជា​ឱកាស​ដែល​អ្នក​អាច​សរសើរ នៅពេលដែល​កូន​អ្នក​បានធ្វើ​កិច្ចការ​បានល្អ។

9.    ការជួប​ជាមួយ​គ្រូបង្រៀន​ឱ្យបាន​ឆាប់រហ័ស នៅពេល​អ្នក​កត់សម្គាល់​ឃើញថា ការធ្វើ​កិច្ចការ​ផ្ទះ​មាន​បញ្ហា។

ប្រសិនបើ​កិច្ចការ​ផ្ទះ​មានការ​លំបាក​ពេក ឬ​មាន​ភាពងាយស្រួល​ពេក ឬ​កូន​របស់​អ្នក​កំពុងមាន​បញ្ហា​ក្នុងការ​ផ្ដោតអារម្មណ៍ អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូបង្រៀន ដើម្បី​ស្វែងរក​វិធី​ដើម្បី​ជួយ​កូន​អ្នក។

10.    ការបង្ហាញ​អំពី​ឧទាហរណ៍​ដ៏​ល្អ
អ្នក​ត្រូវ​បង្ហាញ​កូន​អ្នក​អំពី​សារៈសំខាន់​នៃ​ការអាន និង​ការសរសេរ ដូចជា ការអាន​បញ្ជី​នៅ​ផ្សារ​ទំនើប ឬ​ការសរសេរ​លិខិត៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com