សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ៖ ឆ្កែ​អនាថា​ជួយសង្គ្រោះ​ជីវិត​ទារិកា​ម្នាក់​ពី​ធុងសំរាម
05, May 2015 , 12:52 pm        
រូបភាព
សុនខអនាថា និងទារិកាកម្សត់។ រូបថត Bangkok Post
សុនខអនាថា និងទារិកាកម្សត់។ រូបថត Bangkok Post
ដោយ: រួបរួម
សុនខញី​​អនាថា​មួយ​ក្បាល​បាន​ជួយសង្គ្រោះ​ជីវិត​ទារិកា​ម្នាក់​ដែល​ត្រូវបាន​គេបោះបង់​ចោល​នៅក្បែរ​ធុងសំរាម ម្តុំ​បុរី​មួយ​នៅ​ខេត្ត Chon Buri ប្រទេស​ថៃ។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក ប៉ុស្តិ៍ នា​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ។



បើតាម​សាក្សី​ម្នាក់ គាត់​បានឮ​សំឡេង​ឆ្កែ​ពីរ​ក្បាល​ប្រខាំ​គ្នា​ដើម្បី​ដណ្តើម​របស់​អ្វីមួយ ដែល​គាត់​គិតថា ជា​កូន​តុក្កតា។ លោក Noi Phonggsakorn អាយុ៦៣ឆ្នាំ បាន​រៀបរាប់​ប្រាប់ បាងកក ប៉ុស្តិ៍ បន្ថែមថា រូបគាត់​មាន​អារម្មណ៍​តក់ស្លុត​យ៉ាងខ្លាំង​នៅពេលដែល​បានឮ​សំឡេង​ក្មេង​យំ។ «តាមពិត​មិនមែន​តុក្កតា​ឡើយ គឺជា​ក្មេងស្រី​ម្នាក់» សាក្សី​បន្ថែម។

លោក Noi បាន​អះអាងថា សុនខ​អនាថា ដែល​អ្នកភូមិ​ហៅថា «Nom Sod» នោះ បាន​ប្រឹងប្រែង​សង្គ្រោះ​ទារិកា​កម្សត់​ពី​ការយាយី​របស់​សុនខ​មួយ​ក្បាល​ទៀត និង​សត្វផ្សេងៗ ។ «Nom Sod» បាន​ពាំ​ទារិកា​ចេញពី​ធុងសំរាម​ប្រមាណ១០ម៉ែត្រ។

លោក Noi បានឃើញ​បែបនេះ ក៏​ហៅ​ប៉ូលិស​នៅក្នុង​តំបន់​ឲ្យ​ធ្វើការ​ជួយសង្គ្រោះ​ទារិកា​ដែលមាន​ទម្ងន់២គីឡូក្រាម។ យោងតាម​បាងកក ប៉ុស្តិ៍ កា​ម៉េ​រា​សុវត្ថិភាព​បានបង្ហាញ​ឲ្យ​ឃើញថា មាន​ស្ត្រី​ម្នា​ក់បាន​យក​ទារក​កម្សត់​នោះ​ទៅ​បោះចោល៕




© រក្សាសិទ្ធិដោយ thmeythmey.com