សង្គមអន្តរជាតិ​
អន្តរជាតិ
កម្មករ​ធ្វើការ​ក្នុង​វិស័យ​រុករក​រ៉ែ ជា​ក្រុមមនុស្ស​ដែល​ចូលចិត្ត​ផឹកស្រា​ច្រើនជាងគេ
06, May 2015 , 8:30 am        
រូបភាព
ដោយ:
ការប្រើប្រាស់​សារធាតុ​ញៀន នៅតែ​បន្តធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ផលិតភាព នៃ​កម្លាំង​ពលកម្ម​នៅក្នុង​សហរដ្ឋអាមេរិក ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​អាមេរិក បាន​យក​បញ្ហា​នេះ​ធ្វើជា​ទិន្នន័យ​សិក្សា ដើម្បី​ដោះស្រាយ​អត្រា​ការ​ពិសា​សុរា ក្នុងចំណោម​កម្មករ​នៅក្នុង​ប្រភេទ​ការងារផ្សេងៗគ្នា​ជាច្រើន​វិស័យ។



នៅក្នុង​របាយការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​អាមេរិក ដែល​ធ្វើ​ការស្ទង់មតិ​ទៅលើ​កម្មករ​ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៦៤ ឆ្នាំ បាន​បង្ហាញថា កម្មករ​ដែល​ធ្វើការ​នៅក្នុង​អាជីវកម្ម​រុករក​រ៉ែ ត្រូវបាន​គេ​ចាត់ទុកថា​មាន អត្រា​ខ្ពស់បំផុត​ក្នុងការ​ប្រើប្រាស់​គ្រឿង​ស្រវឹង រហូតដល់ ១៧,៥ ភាគរយ​ក្នុង​មួយខែ។

យ៉ាងណាក៏ដោយ អត្រា​ខ្ពស់​នេះ​គឺ​មិនបាន​កំណត់​ពី អាយុ និង​ភេទ​នោះទេ។ ទិន្នន័យ​នេះ​បាន​បង្ហាញថា អត្រា​ខ្ពស់​នៃ​ផឹកស្រា នៅក្នុង​ឧស្សាហកម្ម​រុករក​រ៉ែ​នេះ អាច​ឲ្យ​គេ​អាច​កំណត់​បាន​ពី​សមាសភាព​ប្រជាសាស្ត្រ​នៃ​ឧស្សាហកម្ម​រ៉ែ​នេះ។

វិស័យ​មួយទៀត​ដែលមាន​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើនជាងគេ ដែរនោះ​គឺ​កម្មករ​ធ្វើការ​ក្នុង​វិស័យ​សំណង់​ដែលមាន​អត្រា ១៦,៥ ភាគរយ នៃ​កម្មករ​ក្នុង​វិស័យផ្សេងៗដែល​បាន​ប្រើប្រាស់​ជាតិ​អាល់កុល។

បើតាម​ទិន្នន័យ​ដដែល​នោះ កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល និង​ថែទាំ​សុខភាព ជា​ក្រុមមនុស្ស​ដែល​ផឹកស្រា​តិចជាងគេ គឺមាន​អត្រា​តែ ៤,៤ ភាគរយ​ប៉ុណ្ណោះ ខណៈពេលដែល​អ្នកធ្វើកា​រ​ក្នុង​វិស័យ​អប់រំ ក៏​មិនសូវ​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​ផងដែរ ដែឡមាន​អត្រា ៤,៧ ភាគរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com