ជាតិ
មហោស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ»លើក​ទី៩ ចាប់ផ្តើម​នៅ​ថ្ងៃស្អែក
06, May 2015 , 5:26 pm        
រូបភាព

សិល្បករ​សៀក​ជាង៥០នាក់ មកពី៥ប្រទេស រួមមាន​កម្ពុជា បារាំង ស្វី​ស តៃវ៉ាន់ និង​ប្រទេស​វៀតណាម នឹង​មកជួប​ជុំគ្នា​នៅ​សម្តែង​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​សៀក​អន្តរជាតិ«ទីនោះ​ទីនោះ» លើក​ទី៩ ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី៧ខែឧសភា​ស្អែក​នេះ។



មហោស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ» លើក​ទី៩ រៀបចំឡើង​ដោយ​សហគ្រាស​សង្គម​ហ្វារ PPSE ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សិល្បៈ​សៀក​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ពិភពលោក ផ្តល់ឱកាស​ការងារ​ឲ្យ​សិល្បករ សិល្បការិនី​សៀក​ខ្មែរ និង​ឲ្យ​ពួកគាត់​ទទួលបាន​បទពិសោធន៍ ព្រមទាំង​រៀនសូត្រ​ពី​បច្ចេកទេស​សម្តែង​ជាមួយ​សិល្បករ​បរទេស​ផ្សេងទៀត។

នេះ​គឺជា​ឆ្នាំ​ទី២ហើយ ដែល​មហា​ស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ» ត្រូវបាន​រៀបចំឡើង​នៅ​កម្ពុជា។ មហា​ស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ» នឹងធ្វើ​ការសម្តែង​នៅ​ក្រុង៣ដាច់ដោយឡែក​ពីគ្នា។ ការបង្ហាញ​ពី​ទស្សនីយភាព​សៀក នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី៧ដល់ទី៩ខែឧសភា ខេត្តសៀមរាប​ពីថ្ងៃ​ទី ១១ដល់ទី១៣ ខែឧសភា និង​ចុងក្រោយ​គឺ​ខេត្តបាត់ដំបង ពីថ្ងៃ​ទី១៥ដល់​ថ្ងៃទី១៦ខែឧសភា៕



© រក្សាសិទ្ធិដោយ thmeythmey.com