សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស១០នៅលើ​ពិភពលោក​ដែល​មិនសូវ​ចាយ​ក្រដាសប្រាក់
09, May 2015 , 5:23 pm        
រូបភាព
ដោយ:

ការរីកចម្រើន​នៃ​បច្ចេកវិទ្យា បានធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ជាខ្លាំង ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស។ ជាក់ស្ដែង​មនុស្ស​ចាប់ផ្ដើម​កាត់បន្ថយ​ការចំណាយ​ជា​សាច់ប្រាក់​សុទ្ធ ដោយ​ងាក​ទៅរក​ការចំណាយ​មួយ​ដែល​ជំនួស​ឲ្យ​ការទូទាត់​ជា​សាច់ប្រាក់ ដូចជា​ការប្រើ​កាត ATM កាត​ឥណ​ពន្ធ ការទូទាត់​ចំណាយ​តាមរយៈ​ទូរ​សព្ទ​ជាដើម។



បច្ចុប្បន្ននេះ នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ផ្លាស់ប្ដូរ​និន្នាការ ក្នុង​ការចាយ​សាច់ប្រាក់​សុទ្ធ​នេះ ដោយ​ជំនួស​វិញ​ជាការ​ទូទាត់​ដោយ​មិនមែនជា​សាច់ប្រាក់។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ មាន​ប្រទេស​ចំនួន ១០ នៅលើ​ពិភពលោក ដែល​អត្រា​នៃ​ការចាយ​ក្រដាសប្រាក់​ពួកគេ គឺ​នៅ​ទាប​បំផុត ដោយ​ពួកគេ​ងាក​ទៅរក​ការទូទាត់​តាម​សេវា ធនាគារ និង​សេវាផ្សេងៗទៀត ជំនួស​ឲ្យ​ការចាយ​សាច់ប្រាក់​សុទ្ធ។ ខាងក្រោម​នេះ​គឺជា​ប្រទេស ១០ ដែលមាន​ប្រជាជន​មិនសូវ​ចាយ​ក្រដាសប្រាក់ សម្រាប់​ការទូទាត់ផ្សេងៗ ៖

ទី១០ ប្រទេស​កូរ៉េខាងត្បូង៖ ប្រទេស​នេះ​មាន​ប្រជាជន មិន​ចាយ​សាច់ប្រាក់​សម្រាប់​ការទូទាត់ រហូតដល់​ទៅ ៧០ ភាគរយ​នៃ​អតិថិជន​សរុប​ទូទាំងប្រទេស ខណៈពេល​ដែលមាន​អ្នក​ប្រើ​កាត​ឥណ​ពន្ធ ប្រហែល ៥៨ ភាគរ​យុ។

ទី៩ ប្រទេស​អាឡឺម៉ង់៖ មាន​អត្រា​ប្រជាជន​មិន​ចាយ​សាច់​ប្រាក់សុទ្ធ​ប្រមាណ​ជា ៧៦ ភាគរយ ក្នុងចំណោម​អ្នក​ដែលមាន​កាត​ឥណ​ពន្ធ ៨៨ ភាគរយ។

ទី៨ សហរដ្ឋអាមេរិក៖ មាន​ប្រជាជន​មិន​ចាយ​សាច់ប្រាក់ ៨០ ភាគរយ នៃ​ចំនួន​ប្រជាជន​ដែលមាន​កាត​ឥណ​ពន្ធ ៧២ ភាគរយ។

ទី៧ ប្រទេស​ហូ​ឡង់៖ មាន​អត្រា​ប្រជាជន​មិន​ប្រើ​សាច់ប្រាក់​សម្រាប់​ទូទាត់​រហូតដល់ ៨៥ ភាគរយ ក្នុងចំណោម​ប្រជា​ដែលមាន​កាត​ឥណ​ពន្ធ ៩៨ ភាគរយ។

ទី៦
ប្រទេស​អូស្ត្រាលី៖ មាន​ប្រជាជន ៨៦ ភាគរយ​មិន​ចាយ​សាច់​ប្រាក់សុទ្ធ ក្នុងចំណោម​អ្នក​ប្រើ​កាត​ឥណ​ពន្ធ ៧៩ ភាគរយ។

ទី៥
ប្រទេស​ស៊ុយ​អ៊ែត៖ មាន​អត្រា​អ្នក​មិន​ចាយ​ក្រដាសប្រាក់ ៨៩ ភាគរយ ក្នុងចំណោម​ប្រជា​ដែលមាន​កាត​ឥណ​ពន្ធ​ប្រើ ៩៦ ភាគរយ។

ទី៤ ចក្រភព​អង់គ្លេស៖ មាន​ប្រជា​ដែល​មិនសូវ​ចាយ​ក្រដាសប្រាក់ ៨៩ ភាគរយ ក្នុងចំណោម​អ្នក​ដែលមាន​កាត​ឥណ​ពន្ធ​ប្រើប្រាស់​ជាង ៨៨ ភាគរយ។

ទី៣ ប្រទេស​កាណាដា៖ មាន​អត្រា​ប្រជាជន​ដែល​មិន​ចាយ​ក្រដាសប្រាក់​រហូតដល់ ៩០ ភាគរយ ក្នុង​ចំ​ណោ​ប្រជាជន​ដែលមាន​កាត​ឥណ​ពន្ធ​ប្រើ ៨៨ ភាគរយ។

ទី២ ប្រទេស​បារាំង៖ មាន​ប្រជាជណ​មិន​ចូលចិត្ត​ចាយ​ក្រដាសប្រាក់ ៩២ ភាគរយ ក្នុងចំណោម​អ្នក​ចាយប្រាក់​តាម​កាត​ឥណ​ពន្ធ ៦៩ ភាគរយ។

ទី១ ប្រទេស​ប៊ែ​ល​ហ្សិ​ក មាន​ប្រជាជន​មិន​ប្រើ​សាច់ប្រាក់ ៩៣ ភាគរយ​នៃ​ប្រជាជន​សរុប ហើយ ៨៦ ភាគរយ​នៃ​ពួកគេ ដែលមាន​កាត​ឥណ​ពន្ធ​ប្រើប្រាស់៕


© រក្សាសិទ្ធិដោយ thmeythmey.com