សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ស្លាប់ ក្រោយពី​ប្រកួត​ផឹកស្រា​ក្រឡុក​អស់ ៥៦ កែវ
09, May 2015 , 9:00 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​បារាំង​វ័យ ៥៧ ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅក្នុង​ការលេង​ល្បែងភ្នាល់​ផឹកស្រា​ក្រឡុក​អស់​ចំនួន ៥៦ កែវ នៅក្នុង​បា​រ៍បា​រាំង​នៅក្នុង​ទីក្រុង Le Starter កណ្ដាល​ប្រទេស​បារាំង​មួយកន្លែង​រួចមក។ នេះ​បើ​យោងតាម​កាសែត Telegraph ។



កាសែត​ខាងលើ​ក៏បាន​រាយការណ៍​ថា ក្រោយពេល​ការស្លាប់​របស់​បុរស​ម្នាក់​នោះ ម្ចាស់​បា​រ៍បា​រាំង​ខាងលើ ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​មនុស្សឃាត ដោយសារតែ​លោក​បាន​ព្យាយាម​លួច​បន្ថយ​ចំនួន​កែវស្រា​ក្រឡុក ទើប​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ស្លាប់​ដោយ​គាំងបេះដូង ដែល​បណ្ដាលមកពី​កម្រិត​ជាតិ​អាលកុល​ខ្ពស់​ពេក។

ជនរងគ្រោះ​នោះ​ត្រូវបាន​គេ​ស្គាល់​ថា លោក Renaud ដែល​បាន​ស្លាប់​ក្រោយពី​គេ​ជូន​គាត់​ដល់ផ្ទះ បន្ទាប់ពី​គាត់​ផឹកស្រា​ក្រឡុក​អស់ ៥៦ កែវ​រួចមក។ បើតាម​សេចក្ដី​រាយ​កាក​រណ៍ ម្ចាស់​បា​រ៍​នោះ បាន​ភ្នាល់​ជាមួយ​ជនរងគ្រោះ​ឲ្យ​ផឹកស្រា ១២ កែវ ដោយ​មិន​ឲ្យ​ចេញ​ប្រាក់​នោះទេ។ ប៉ុន្តែ​នៅពេល​បុរស​នោះ​កំពុង​ផឹកស្រា បុរស​ជា​ម្ចាស់​ហាង​បាន​លួច​យក​កែវស្រា ដាក់​លាក់​នៅ​ខាងក្រោម​តុ counter ហើយ​បន្ត​យក​ស្រា​ឲ្យ​បុរស​នោះ​ផឹក​រហូតដល់ ៥៦ កែវ៕
  


© រក្សាសិទ្ធិដោយ thmeythmey.com