ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«ទិវាមាតា» កូនខ្មែរក៏បង្ហាញក្តីស្រឡាញ់ចំពោះម្តាយផងដែរ
10, May 2015 ,
6:30 am
រូបភាព
កូនគោរពម្តាយ។ រូបថត៖ ហ្វេសប៊ុកវត្តនិគ្រោធវ័ន ហៅគល់ទទឹង
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
វប្បធម៌បរទេស មិនមែនសុទ្ធតែមិនអាចទទួលយកបានទាំងអស់នោះទេ។ នៅថ្ងៃនេះ យុវជនកម្ពុជា និងយុវជនដទៃនៅលើសកលលោក បានបង្ហាញនូវមនោសញ្ចេតនារបស់ខ្លួនចំពោះអ្នកម្តាយជាមួយនឹងក្តី ស្រឡាញ់ និងការដឹងគុណខ្ពស់។
តាមពិតទិវាមាតា (Mother’s Day) មិនមែនជាប្
រពៃណីរបស់ខ្មែរឡើយ ប៉ុន្តែចរន្តនៃការប្រារព្ធទិវានេះ កាន់តែមានការផុសផុលនៅកម្ពុជា ហើយអារម្មណ៍ និងមនោសញ្ចេតនាផ្សេងៗរបស់យុវវ័យបានស្តែងឲ្យឃើញតាមរយៈការសរសេរ ការដាក់រូបភាព នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
ទិវាមាតាត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តមកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា។
មិនមានការរិៈគន់បើកចំហរណាមួយឡើយចំពោះចលនានៃការប្រារព្ធទិវា បែបនេះ ពីព្រោះទាំងអស់គ្នាសុទ្ធតែយល់ថា វាមិនមានការខាតបង់ប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញ វាជាពេលវេលាដ៏ពិសេសសម្រាប់បុត្រធីតា ក្នុងការបង្ហាញសេចក្តីស្រឡាញ់ និងគោរពដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះអ្នកម្តាយ។
សារយុវជនខ្មែរនៅតាមបណ្តាញហ្វេសប៊ុកដែលសារព័ត៌មានថ្មីៗដកស្រង់កាលពីឆ្នាំមុន
យុវជន ភិរុណ ឧត្តម បានសរសេរដោយខ្លីថា «ខ្ញុំស្រឡាញ់អ្នកម្តាយរបស់ខ្ញុំ» ហើយភ្ជាប់ដោយរូបថតដ៏សម្បូរបែបរបស់ម្តាយខ្លួន។ អ្នកស្រី ហុក សុកញ្ញា បានបង្ហាញមនោសញ្ចេតនាចំពោះម្តាយរបស់ខ្លួនថា «រីករាយទិវាមាតា ម៉ាក់ អ្នកជាម៉ាក់ដ៏ល្អ ដែលធ្វើការយ៉ាងខ្លាំងក្លាដើម្បីចិញ្ចឹមពួកយើង។ យើងទាំងអស់គ្នារីករាយណាស់ដែលបានក្លាយជាកូនរបស់អ្នក ថ្ងៃនេះ ខ្ញុំសូមជូនពរម៉ាក់ឲ្យមានសុខភាពល្អ»។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ សាក់ រស្មី បានលើកឡើងផងដែរថា «ខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងណាស់។ គាត់គឺជាអ្វីៗទាំងអស់របស់ខ្ញុំ។ ខ្ញុំសូមជូនពរម៉ាក់ និងម្តាយទាំងអស់លើពិភពលោកជួបតែសំណាងល្អ»។ អត្ថន័យប្រហាក់ប្រហែលគ្នា ក៏លេចឡើងផងដែរនៅលើគណនីរបស់កញ្ញាឈ្មោះ អ៊ឹង ចាន់ណាវី ដោយកញ្ញាបានសរសេរថា «សេចក្តីស្រឡាញ់របស់ម្តាយគឺតែងតែមានភាពឥតខ្ចោះ ដែលមិនមានការប្រែប្រួល ឬឈានដល់ទីបញ្ចប់ឡើយ។ អរគុណសម្រាប់ពេលវេលាដ៏លំបាកដោយសារពួកយើង។ បើគ្មានរូបអ្នក ក៏គ្មានកូនដែរនៅថ្ងៃនេះ។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ អ្នកម៉ែ»។
លោក កង រិទ្ធីសាល បានរំលឹកថា «ពេលព្យុះបក់ខ្លាំង ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុសសម្លឹងឲ្យឆ្ងាយ»។ ម្ចាស់គណនីឈ្មោះ កាន់ហ៊ីត រ៉ាវ៉ាត់ ផ្ញើរចម្រៀងមួយបទដែលរៀបរាប់អំពីម្តាយជូនដល់មិត្តទាំងអស់ របស់ខ្លួន តាមរយៈការសរសេរថា « អ្នកម្ដាយជាអ្នកមានគុណចំពោះកូនៗ ទាំងអស់គ្នា! កូនៗទាំងអស់គ្នា គួរធ្វើអ្វីៗ អោយអ្នកម្ដាយ សប្បាយចិត្ត នៅពេលដែលគាត់នៅមានដង្ហើមដក ហើយប្រយត្ន័ស្ដាយក្រោយ ដូចបងចម្រៀងមួយបទនេះណា មិត្តទាំងអស់គ្នា»។
សម្រាប់អ្នកស្រី ទី បូនីតា អ្នកម្តាយគឺជាគំរូដ៏ល្អរបស់ខ្លួន។ គាត់បានសរសេរថា «ខ្ញុំមានមោទនភាពណាស់ដែលមានអ្នកក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំបានរៀនអំពីអ្នកក្នុងការធ្វើខ្លួនឲ្យក្លាយជាមាតាដ៏ល្អ ម្នាក់។ សូមអ្នកម្តាយទាំងអស់ រីករាយជាមួយថ្ងៃដ៏ប្រពៃនេះ»។
ដោយឡែក អ្នកស្រី មុំ គន្ធា បានសរសេរយ៉ាងខ្លីថា « ទោះបីជាគ្មានទិវាអ្នកម្តាយ ក៏ខ្ញុំនៅតែស្រឡាញ់ម្តាយខ្ញុំ»។ ឃ្លានេះក៏ស្របផងដែរទៅនឹងគំនិតរបស់ អ៊ឹង តុងឈាង ដោយគេបានផ្តែផ្តាំថា «កុំនិយាយថា ម៉ែខ្ញុំស្រឡាញ់ម៉ែត្រឹមតែថ្ងៃនេះ ឬក្នុងទិវាមាតាអី។ ហេតុអីបានជាយើងមិននាំគ្នានិយាយ ជារៀងរាល់ថ្ងៃ យើងមានមោទនភាពណាស់»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម