សង្គមអន្តរជាតិ​
អន្តរជាតិ
ស្វ៊ី​ស​ជា​ប្រទេស​ដែល​ទទួលបាន​ការពេញចិត្ត​ពី​ការ​រួមភេទ​ជាងគេ​ក្នុង​ពិភពលោក
10, May 2015 , 10:00 am        
រូបភាព
ដោយ:

ប្រទេស​ស្វ៊ី​ស បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី ជា​ប្រទេស​ដែល​ទទួលបាន​ការពេញចិត្ត​ពី​ការ​រួមភេទ​ជាងគេ​ក្នុង​ពិភពលោក។នេះ​បើ​យោងតាម លទ្ធផល​នៃ​ការស្រាវជ្រាវ​ជា​អន្តរជាតិ របស់​ស្ថាប័ន Durex ដែល​បានធ្វើ​ការស្ទង់មតិ ទៅលើ​មនុស្ស​ដែលមាន​អាយុ​លើសពី ១៦ ឆ្នាំ ចំនួន ២៦ ០០០ នាក់​នៅក្នុង២៦ប្រទេស​លើ​ពិភពលោក។



បើតាម​កាសែត independent ដែល​បាន​ចុះផ្សាយ​ពី​ទិន្នន័យ​ខាងលើនេះ មាន​មនុស្ស​តែ ៤៤ ភាគរយ ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​រកឃើញថា មានការ​ពេញចិត្ត​យ៉ាងខ្លាំង ពី​សកម្មភាព​រួមភេទ​របស់​ពួកគេ។

ស្រប​ពេលដែល​ប្រទេស​ស្វី​សបាន​ជាប់​នៅ​ចំណាត់​ថ្នាក់ទីមួយ នៅក្នុង​បញ្ជី​នោះ ប្រទេស​អេ​ស្ប៉ា​ញ និង អ៊ីតាលី ក៏​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២ និង​ទី ៣ ខណៈពេលដែល​ប្រទេស​ប្រេ​ស៊ី​ល​និង ក្រិ​ក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៤ និង​ទី ៥ ផងដែរ។ ចំ​ណែ​កេ​ប្រទេស​បារាំង ចក្រភព អង់គ្លេស និង​សហរដ្ឋអាមេរិក ដែលជា​ទូទៅ​ត្រូវបាន​គិតថា ជា​ប្រទេស​មនោសញ្ចេតនា​ច្រើនជាងគេ​នោះ បែរជា​មិនបាន​ជាប់​ក្នុង​បញ្ជី​ក្នុង​ចំណាត់​កំពូល​ទៅវិញ។

ប្រទេស​ផ្សេងទៀត ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី ជា​ប្រទេស​ដែល​ទទួលបាន​ការពេញចិត្ត​ពី​ការ​រួមភេទ​ជាងគេ​ក្នុង​ពិភពលោក គឺមាន​ដូចជា ហូ​ឡង់ ម៉ិ​ក​ស៊ិ​ក ឥណ្ឌា អូស្ត្រាលី នី​ហ្សេ​រី​យ៉ា អាល្លឺម៉ង់ និង​ប្រទេស​ចិន ជាដើម។

បើ​យោងតាម Durex ភាព​រីករាយ​ខាង​ផ្លូវភេទ អាច​នឹងត្រូវ​កាត់បន្ថយ​ដោយសារតែ កត្តា​អាយុ សុខភាព សតិអារម្មណ៍ និង​រាងកាយ​របស់​មនុស្សម្នាក់ៗ ។ ការ​ឈានដល់​ចំណុចកំពូល គឺជា​ចំណុច​ចម្បង​នៃ​ការពេញចិត្ត​ខាង​ផ្លូវភេទ ប៉ុន្តែ ៤៨ ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​សម្ភាសន៍​បានឱ្យដឹងថា ជាធម្មតា​ពួកគេ​បាន​ឈានដល់​ចំណុចកំពូល។ នៅលើ​ពិភពលោក មនុស្ស​ប្រុស​អាចឈាន​ដល់​ចំណុចកំពូល ច្រើនជាង​ស្ត្រី​ពីរដង ក្នុងពេល​រួមភេទម្ដងៗ​ ៕


© រក្សាសិទ្ធិដោយ thmeythmey.com