សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​វ័យ ៨៩ ឆ្នាំ​ម្នាក់​រស់នៅ​រដ្ឋ Texas បាន​ស្លាប់​ក្រោយពី​ឃ្មុំ​ទិច​ជាង ៤០០០មេ
10, May 2015 , 6:30 pm        
រូបភាព
ដោយ:

បុរស​វ័យ ៨៩ ឆ្នាំ​ម្នាក់​រស់នៅ​រដ្ឋ Texas សហរដ្ឋអាមេរិក បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេ​ទ ក្រោយ​ពេលដែល​គាត់​ត្រូវបាន​សត្វ​ឃ្មុំ​មួយ​សំបុក ទិច​ដោយ​ចៃដន្យ។ បើតាម​ការព្យាករណ៍រ​បស់​ប៉ូលីស មាន​ឃ្មុំ​ប្រហែល ៤០០០ មេ​បាន​ទិច​បុរស​វ័យ​ចំណាស់​នេះ ទើប​ធ្វើ​ឲ្យ​គាត់​ស្លាប់​យ៉ាង​ដូច្នេះ។ នេះ​បើ​យោងតាម​កាសែត new york daily new ។



ការិយាល័យ​ប៉ូលីស​ក្នុង​តំបន់ Coryell County Sheriff ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង នៅ​ជិត​ផ្លូវជាតិ​ក្បែរ​ព្រំដែន​ទីក្រុង Gatesville នៅក្រោយ​ពេលដែល​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ឱ្យដឹងថា គាត់​បានឃើញ​សត្វ​ឃ្មុំ​មួយ​សំបុក បានមក​រោម​ជិត​បុរស​ចំណាស់​ម្នាក់។ ប៉ុន្តែ​សាក្សី​នោះ មាន​ជំងឺ​ប្រតិកម្ម​ជាមួយ​សត្វ​ឃ្មុំ ទើប​គាត់​មិនអាច​ជួយ​បុរស​វ័យ​ចំណាស់​ម្នាក់​នោះបាន។

ប៉ុន្តែ​ក្រោយមក​មាន​បុរស​ជនជាតិ​សា​ម៉ា​រី​ម្នាក់ ព្យាយាម​ចូលទៅ​ជិត​ដើម្បី​ជួយ​ជនរងគ្រោះ ដោយបាន​យក​ភួយ​ដណ្តប់​លើ​ខ្លួន​បុរស​វ័យ​ចំណាស់​នោះ។ ប៉ុន្តែ​ដោយសារ​ឃ្មុំ​ជាច្រើន​មេ​បាន​ទិច​គាត់​មុនពេល​ការជួយ​សង្គ្រោះ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ ។

ជនរងគ្រោះ​ដោយសារ​ឃ្មុំ​ទិច​នោះ គឺ​លោក Jiggs Marshall គឺជា​កម្មករ​កាត់​ស្មៅ ដែល​លោក​កំពុងតែ​កាត់​ស្មៅ​នៅ​ម្ដុំ​នោះ ដោយ​មិនបាន​ដឹងថា​នៅ​តំបន់​នោះ មាន​សត្វ​ឃ្មុំ​ដ៏​ច្រើន​ដូច្នេះ​ទេ។ បើតាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលីស បុរស​ជា​អ្នក​កាត់​ស្មៅ​វ័យ​ចំណាស់​នោះ បានឃើញ​សំបុក​សត្វ​ឃ្មុំ ហើយ​លោក​ក៏បាន​វាយប្រហារ​ជម្រក​របស់​ពួកវា ទើប​សត្វ​ឃ្មុំ​ឆ្លើយតប​វិញ​ដោយ​កំហឹង​យ៉ាង​ដូច្នេះ។

លោក Billy Vaden ប្រធាន​ផ្នែក​អគ្គីភ័យ​នៅក្នុង​តំបន់ Gatesville បាន​ប៉ាន់ប្រមាណ​ទៅលើ​ចំនួន​ទ្រនិច​សត្វ​ឃ្មុំ​ថា លោក Marshall ត្រូវបាន​ឃ្មុំ​ប្រហែល ៤០០០ ក្បាល​បាន​ទិច​រាងកាយ​របស់គាត់។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​បាញ់​សត្វល្អិត​នោះ​ចេញពី​ខ្លួន​ជនរងគ្រោះ ប៉ុន្តែ​ដោយសារ​ឃ្មុំ​គ្របដណ្តប់​លើ​រាងកាយ​របស់​ជនរងគ្រោះ​យ៉ាង​ក្រាស់ ទើប​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ជួយ​ជនរងគ្រោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com