សង្គមអន្តរជាតិ​
អន្តរជាតិ
បុគ្គលិក​ដឹកជញ្ជូន​ភី​ហ្សា​ម្នាក់​ត្រូវ​ចោរប្លន់​និង​ចាក់​របួស ប៉ុន្តែ​ភី​ហ្សា​នៅតែ​ទៅ​ដល់ដៃ​អតិថិជន
10, May 2015 , 8:30 pm        
រូបភាព
ដោយ:

បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ភី​ហ្សា​ម្នាក់ ត្រូវបាន​ចោរ​មួយក្រុម ប្លន់​និង​ចាក់​ខ្នង​មួយ​កាំបិត ធ្វើ​ឲ្យ​រូបគេ​មាន​របួសធ្ងន់ ប៉ុន្តែ​បុគ្គលិក​រូបនេះ​នៅតែ​អាចបំពេញ​ការងារ យក​ភី​ហ្សា​ទៅ​ឲ្យ​អតិថិ​ជនតា​មការ​កុម្មង់ មុន​ពេលដែល​រូបគេ​ដួលសន្លប់​នៅមុខ​វេជ្ជបណ្ឌិត។ នេះ​បើ​យោងតាម​កាសែត telegraph ។



កាសែត​ដ៏​ល្បី​របស់​អង់គ្លេស​នេះ បាន​ផ្សាយ​ឲ្យ​ដឹងថា លោក Josh Lewis ជា​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ភី​ហ្សា នៅ​ហាង Spinelli's Pizzeria ត្រូវបាន​ក្រុមចោរ​វាយប្រហារ​ដោយ​ចាក់​ខ្នង និង​លួច​រថយន្ត Jeep Cherokee ពណ៌​ខ្មៅ​របស់គាត់  ក្នុងពេលដែល​គាត់ ត្រូវ​ដឹក​ភី​ហ្សា​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Louisville រដ្ឋ Kentucky ។

ក្រោយពេល​កើតហេតុ ថា លោក Josh បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​អ្នក​រួម​ការងារ ក្នុងពេលដែល​លោក​កំពុង​ទទួល​ការព្យាបាល នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​នោះ ដើម្បី​ធ្វើឱ្យ​ប្រាកដថា ភី​ហ្សាថ្មីៗត្រូវបាន​បញ្ជូនទៅ​ដល់​ដៃ​អតិថិជន​របស់គាត់​តាម​ការ​កុម្មង់។ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់ ក៏​បាននិងកំពុង​ស្វែងរក​ជនសង្ស័យ​ក្នុងករណី​ប្លន់​នេះ ប៉ុន្តែ​មិនទាន់​រកឃើញ​ក្រុម​ជនល្មើស​ដែល​លួច​រថយន្ត​នោះទេ។

លោក Willow Rouben នាយក​ប្រចាំ​តំបន់​របស់​ហាង Spinelli នោះបាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ជឿ​ឬ​មិន​ជឿ​អតិថិជន​បានទទួល​ភី​ហ្សាក្ដៅៗតាម​ការ​កុម្មង់​របស់​ពួកគេ បើទោះបីជា​បុគ្គលិក​រប​សើ​យើង ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ក៏ដោយ។

ហាង Spinelli pizzeria បានរៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​ជាពិសេស​មួយ សម្រាប់​ជួយ​ដល់​បុគ្គលិក​ក្រៅ​ម៉ោង​របស់​ពួកគេ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយបាន​ផ្ដល់ប្រាក់ ៥០ ភាគរយ​បានមកពី​ការលក់​ទាំងអស់​សម្រាប់​ថ្ងៃនោះ ទៅ​ឲ្យ​លោក Josh និង​គ្រួសារ​របស់គាត់។លើសពីនេះ ថវិកា​ជាង ២ ពាន់​ដុល្លារ​ក៏ត្រូវ​បាន​គេ​រ៉ៃ​អង្គា​សបាន ដើម្បី​ជួយ​ដល់​ការចំណាយ​លើ​ថ្នាំពេទ្យ និង​ការព្យាបាល​បុគ្គលិក​ដ៏​អស្ចារ្យ​ម្នាក់នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com