ពិភពតារា៖ ថន តារា បង្ហាញសាច់សខ្ចី
ភ្នំពេញ៖ អតីតពិធីការិនីកម្មវិធីមរតសំនៀងរបស់ទូរទស្សន៍ អប្សរាប៉ុស្តិ៍លេខ១១ កញ្ញា ថន តារា បានថតរូបបង្ហាញសាច់យ៉ាងសខ្ចីនៅក្នុងអាងហែលទឹក ដែលគ្រប់គ្នាមើលទៅគួរឲ្យគ្រឺតខ្នាញ់បំផុត។ ទោះបែបណាក្តី ថន តារា ប្រាប់ថា នេះជាការថតរូបបែបសិល្បៈប៉ុណ្ណោះ សម្រាប់ទុកមើលខ្លួនឯង។
ក្នុងឈុតងូតទឹក ដែលមើលទៅឃើញសាច់សខ្ចី របស់ពិធីការិនី ថន តារា ដែលគេស្គាល់ថា នាងជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា នោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដែល ថន តារា បានបង្ហោះរូបថតប៉ុន្មានសន្លឹក។
ដើមឡើយ អតីតពិធីការិនីរូបនេះ គេធ្លាប់តែឃើញនាងស្លៀកពាក់បែបស្រគត់ស្រគំប៉ុណ្ណោះ ខណៈដែលកម្មវិធីនាងកាន់នៅទូរទស្សន៍អប្សរា “មរតកសំនៀងនោះ” គឺជាកម្មវិធីដែលមិនអាចស្លៀកពាក់ឡូយឆាយបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com