ជាតិ
Allen ទទួលយក​ការសុំ​ទោស​ពី MyTV ហើយ​ស្នើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​បើក​ចិត្ត​ទូលាយ​ដូច​នាង
13, May 2015 , 11:14 am        
រូបភាព
Autumn Allen និងក្រុម​ការងារ MyTV នាជំនួបសុំទោ​ស​កាលពី​ថ្ងៃអង្គារ។ រូបថតហ្វេសប៊ុក Autumn Allen
Autumn Allen និងក្រុម​ការងារ MyTV នាជំនួបសុំទោ​ស​កាលពី​ថ្ងៃអង្គារ។ រូបថតហ្វេសប៊ុក Autumn Allen
ដោយ: រួបរួម
«នាងខ្ញុំបាន​ជួប​ក្រុមការងារ MyTV ហើយ​បាន​ទទួលយក​ការសុំ​ទោស​ដ៏​សុទ្ធចិត្ត​របស់​ពួកគាត់។ ពិធីករ២នាក់ រ៉​លីន និង តា​ប៊ុ​យ (ផលិតករ) បាន​សុំទោស​ខ្ញុំ​ដោយផ្ទាល់ ហើយ​លោក​អគ្គនាយករង MyTV ក៏មាន​វត្ត​មាននៅ​ទីនោះ​ផងដែរ»។ នេះ​ជាការ​បញ្ជាក់​របស់ Allen Autumn ជុំវិញ​កម្មវិធី​ដ៏​ច​ម្រោ​ង​ចម្រាស​ដែល​កើត​មកលើ​រូបនាង​ក្នុង​កម្មវិធី «ពេញចិត្ត ឬ​អត់» ។



តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន Allen អាយុ១៣ឆ្នាំ បាន​សរសេរ​បន្ថែមថា កំហុស​បានកើត​ឡើង ហើយ​នាង​ក៏បាន​អភ័យទោស​ដល់​អ្នកប្រព្រឹត្ត​ខុស ដូច្នេះ​នាង​ចង់​ឲ្យ​អ្នកគាំទ្រ​រូបនាង​ទាំងអស់​បើក​ចិត្ត​ទូលាយ​ដើម្បី​ទទួលយក​ការសុំ​ទោស​ពី​ក្រុមការងារ MyTV។

កុមារី Allen កូនកាត់​ខ្មែរ-អាមេរិក បាន​បែកបាក់​ម្តាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំក្រោយ​ការ​លែងលះ​ក្នុង​គ្រួសារ។ នៅក្នុង​កម្មវិធី «ពេញចិត្ត ឬ​អត់?» របស់ MyTV នា​ទិវា​មាតា ក្រុមការងារ MyTV បាន​បោក​បញ្ឆោត​កុមារី​រូបនេះ ថា ពួកគេ​នឹង​រៀបចំ​ឲ្យ​នាង​បាន​ជួប​ម្តាយ។ គ្រាន់តែ​លឺ​បែបនេះ Allen បាន​ស្រក់​ទឹកភ្នែក ប៉ុន្តែ​តាមពិត គេ​គ្រាន់តែ​រៀបចំ​ឲ្យ​តារា​កំប្លែង រ៉ូ​លីន តែងខ្លួន​ធ្វើ​ម្តាយ​ជំនួស​ប៉ុណ្ណោះ។

សាធារណៈជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​អ្នករៀបចំ​កម្មវិធី «ពេញចិត្ត ឬ​អត់» ហើយ​រឿងរ៉ាវ​នេះ ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​បណ្តាសារ​ព័ត៌មានល្បីៗលើ​ពិភពលោក​ផងដែរ៕

សម្រាប់ព័ត៌មានដែល​ទាក់ទង សូមអាន៖
- ក្រុមការងារ​កម្មវិធី «ពេញចិត្ត ឬ​អត់?» ជប់លៀង​សុំទោស​កុមារី Allen និង​ក្រុមគ្រួសារ
- កម្មវិធី​ទូរទស្សន៍​មួយ​យក​ការ​នឹក​ម្តាយ​របស់​ក្មេងស្រី​ទៅលេង​សើច
- MyTV សុំទោសកុមារី Allen និង​ក្រុមគ្រួសារ​ចំពោះ​កំហុស​អ​ចេតនា​របស់ខ្លួន
-
សារព័ត៌មាន​បរទេស​ចុះផ្សាយ​រឿងរ៉ាវ MyTV និង Allen ជាមួយ​នឹងការរិះគន់ធ្ងន់ៗ​



© រក្សាសិទ្ធិដោយ thmeythmey.com