សង្គមអន្តរជាតិ​
អន្តរជាតិ
សាលាបង្រៀន​រួមភេទ​បើក​ជាដំបូង​នៅ​គៀរ​ហ្ស៊ី​ស្ថាន​ទោះបី​អាជ្ញាធរ​ហាមឃាត់
14, May 2015 , 7:59 pm        
រូបភាព
ដោយ:

សាលាបង្រៀន​មនុស្ស​អំពី​ការរួម​ភេទ ត្រូវបាន​គេ​បើក​ជា​លើកដំបូង នៅក្នុង​ប្រទេស​កៀ​ហ្ស៊ី​ស្ថាន​ក្នុង​ខណៈពេលដែល​អាជ្ញាធរ​បានដាក់​បំរាម មិន​ឲ្យ​មាន​សាលាបង្រៀន​បែបនេះ​នៅក្នុង​ប្រទេស។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The Guardian ។



អ្នកស្រី​RakhatKenjebekkyzyបាន​បើក​សាលាបង្រៀន​រួមភេទ​Jade Gift Schoolនៅក្នុង​ប្រទេស​គៀរ​ហ្ស៊ី​ស្ថាន​ជា​លើកដំបូង​កាលពី ៣ ឆ្នាំមុន ដោយ​នាង​មិន​ប្រាកដ​វា​នឹង​អាច​ទទួលបាន​សិស្ស​ចូលរៀន​ឬ​យ៉ាងណា​នោះទេ។ការបង្រៀន​វិធីសាស្ត្រ​រួមភេទ​នេះ​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​តាំងពី​ពេលដែល​ប្រទេស​នេះ​ស្ថិតនៅ​ជា​សហភាពសូវៀត​មក​ម្លេះ ដូច្នេះហើយ​មនុស្ស​ជាច្រើន​បាន​សង្ស័យថា​តើ​អាជីវកម្ម​របស់​នាង​អាចនឹងទទួល​បាន​សិស្ស​ចូលរៀន​ឬ​អត់​ទេ។

ប៉ុន្តែ​សព្វថ្ងៃនេះ​សាលា Jade Gift ដែល​បង្រៀន​វគ្គ​ស្តីពី​ការ​រវើរវាយ​ផ្លូវភេទ​និង​ការ​រួមភេទ​តាម​មាត់​នេះ មាន​សិស្ស​ចូលរៀន​ជាង ១៥០នាក់ ហើយ​ដែល​សិស្ស​ភាគច្រើន​មាន​អាយុ ចន្លោះ​ពី ១៨ ទៅដល់ ៦៦ ឆ្នាំ។ ប្រសិនបើ​មានការ​ពេញនិយម​ក្នុង​ការរៀន​មុខវិជ្ជា​នេះ កាន់តែ​ច្រើ​នោះ អ្នកស្រី​Rakhatនឹងត្រូវ​ពង្រីក​សាលារៀន​របស់គាត់​ឲ្យ​ធំ​ជាង​នេះ និង​គ្រោង​បើក​សាខា​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែល​នៅ​ជិតខាង​គ្នា​នេះ​ផងដែរ។

អ្នកស្រី​Rakhatបាន​និយាយថា គាត់​ចង់​បង្កើត​កន្លែង​មួយ​ដែល​ស្ត្រី​អាច​អភិវឌ្ឍ​សមត្ថភាព​ផ្លូវភេទ​របស់​ពួកគេ។នៅក្នុង​សហភាពសូវៀត​ស្ត្រី​បំពេញ​មុខងារ​យ៉ាងច្រើន​ដូចជា​មនុស្ស​យន្ត​អញ្ចឹង​ហើយ​សព្វថ្ងៃនេះ​ស្ត្រី​នៅក្នុង​ប្រទេស​នេះ បាន​ក្រោក​ឡើង​តស៊ូ​ប្រឆាំង​ប្រពៃណី​ដ៏​ស្ពឹក​ស្រពន់​របស់​ពួកគេ​ក្រោយ​សហភាពសូវៀត​រលំ៕


© រក្សាសិទ្ធិដោយ thmeythmey.com