សង្គមអន្តរជាតិ​
អន្តរជាតិ
ឧ​ស្សហកម្ម​រឿង​សិច​ជប៉ុន៖ តួ​សម្ដែង​ប្រុស​មាន៧០នាក់ ខណៈ​តួ​ស្រី​មាន​ជាង១ម៉ឺន​នាក់
15, May 2015 , 8:19 am        
រូបភាព
ដោយ:

នៅក្នុងពេល​បច្ចុប្បន្ននេះ វិស័យ​ឧស្សាហកម្ម​សិច​របស់​ប្រទេស​ជប៉ុន​បាននិងកំពុង​ជួបប្រទះ​នូវ​បញ្ហា​ដ៏​ធំ នោះ​គឺ​កង្វះ​តួ​សម្ដែង​ជា​បុរស ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​របស់​តួ​សិច​ស្រី ដែលមាន​ចំនួន​ដ៏​ច្រើន​នោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន Tokyo Reporter ដែល​បាន​ស្រង់​សំដី​តារា​សម្តែង​ភាពយន្ត​សិច​ម្នាក់។



ប្រភព​ខាងលើ​ក៏បាន​ផ្សាយ​ថា តារា​សិច​ជើងចាស់​ម្នាក់ ដែល​គេ​ស្គាល់​ថា លោក Shimikenបាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា រូបលោក​គឺជា​តួ​សិច​ប្រុស​ម្នាក់ ក្នុងចំណោម​តួ​សម្ដែង​ភាពយន្ត​សិច​ប្រុស​ទាំង ៧០ របស់​ក្រុមហ៊ុន​ភាពយន្ត​សិច​ដ៏​ធំ​របស់​ជប៉ុន។ លោក​បញ្ជាក់ថា ដោយសារ​តែ​តួ​ប្រុស​មាន​ចំនួន​តិច ដូច្នេះហើយ​តួ​សិច​ប្រុស​ទាំងអស់ ត្រូវ​សម្ដែង​ជាមួយ​តួ​ស្រី​ច្រើន​តាម​ដែល​អាចទៅរួច។

លោក Shimikenបាន​សរសេរ​នៅលើ​គណនី​Twitter របស់គាត់​ថា​ជា​រៀងរាល់ថ្ងៃ​គាត់​បានឃើញ​ឈ្មោះ​តួ​ប្រុសដដែលៗ នៅលើ​កាលវិភាគ​សម្ដែង​ដោយ​លោក​បាន​ប្រៀបធៀប​តួ​ប្រុស​ក្នុង​ឧស្សាហកម្ម​សិច​ជប៉ុន​នេះ ថា​គឺមាន​ចំនួន​តិចជាង​ចំនួន​សត្វ​ខ្លា​ជិត​ផុត​ពូជ​នៅ​បឹង​Bengal របស់​រុស្ស៊ី​ទៅទៀត។

លោក Shimikenឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ចំនួន​តួ​សិច​ស្រី​នៅក្នុង​វិស័យ​ភាពយន្ត​សិច​ជប៉ុន គឺ​បាន​កើនឡើង​ដល់​ជាង ១០ ០០០ នាក់ ដែល​ត្រូវ​ផ្លាស់ប្ដូរ​វេន​គ្នា ដើម្បី​ថត​រឿង​សិច​ជាមួយ​តួ​ប្រុស​ដែល​មានតែ ៧០ នាក់។ លោ​ក​បន្ថែមថា យ៉ាងហោចណាស់​ក៏មាន​ខ្សែភាពយន្ដ​សិច ចំនួន ៤០០០ ភាគ​ត្រូវបាន​គេ​ចេញផ្សាយ​ជា​រៀងរាល់ខែ៕





© រក្សាសិទ្ធិដោយ thmeythmey.com